លោក Frank Lampard បានធ្វើការព្រមានទៅកាន់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ជក់ចិត្តក្នុងគ្រាប់បាល់បញ្ចូលទីសរុបដល់ទៅ ៨ គ្រាប់កាលពីថ្ងៃពុធនេះនៅកីឡដ្ឋាន Anfield ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហង្សក្រហមបានឈ្នះតោខៀវ ៥-៣ ក្នុងរាត្រីដ៏ពិសេសមួយនេះ ដែលជាយប់ក្រុមហង្សក្រហមលើកពាន Premier League ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
Lampard បានប៉ះពាល់ពាក្យសម្តីជាមួយនឹងកីឡាករអង្គុយកៅអីបម្រុងរបស់ក្រុម Liverpool បន្ទាប់ពីកីឡាករ Trent Alexander-Arnold បានសម្រេចគ្រាប់បាល់ក្នុងលទ្ធផល ២-០ ជាមួយនឹងការទាត់បាល Free-kick ដ៏អស្ចារ្យ។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានថ្លែងបន្ថែមថា៖ «សម្រាប់ខ្ញុំការចាញ់នេះ វាមិនមែនជាកំហុសរបស់ Kovacic ទេ ហើយមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងលើទីលាន។ ហើយនៅកៅអីបម្រុង ខ្ញុំមិនមានបញ្ហាអ្វីជាមួយ Jurgen Klopp ទេ។ គាត់បានគ្រប់គ្រងក្រុមនេះយ៉ាងអស្ចារ្យ ហើយជ័យជម្នះ និងការលើកពាននេះពិតជាសក្តិសមនឹងហង្សក្រហម Liverpool ប៉ុន្តែក៏មិនត្រូវមានភាពក្រអឺតក្រទមពេកនោះដែរ៕
ប្រភព៖ Tribal Football