ក្មួយស្រី ម៉ាដូណា ជួបគ្រោះថ្នាក់ចរាចរណ៍ ចូលពេទ្យវះកាត់បន្ទាន់!

//s5.kh1.co/66/660d9f067eb82349033a273f65b8f2555655a82c.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងប្រុសភេទទី ៣​ លោក ម៉ាដូណា កំពុងតែជួបទុក្ខធំ ដោយសមាជិកគ្រួសារម្នាក់ដែលជាក្មួយស្រីរបស់លោក រងរបួសធ្ងន់ ពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវចូលវះកាត់នៅមន្ទីរពេទ្យជាបន្ទាន់។

ភ្នំពេញ៖ អាចនិយាយបានថា សព្វថ្ងៃនេះ តារាសម្ដែងប្រុស ភេទទី ៣​ លោក ម៉ាដូណា កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីទស្សនិកជន ជាមួយនឹងទេពកោសល្យ ដ៏ល្អ ជាពិសេស លោកថែមទាំងមានភាពកាក់កប ដោយរកចំណូលបានកាន់តែច្រើន ដែលអាចបំពេញក្ដីសុខសម្រាប់ខ្លួនឯង និងក្រុមគ្រួសារទាំងមូល ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ លោក ម៉ាដូណា កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលសមាជិកគ្រួសារម្នាក់ ដែលជាក្មួយស្រីរបស់ខ្លួន ជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការវះកាត់ផងដែរ។

នៅក្នុងនោះដែរ លោកក៏បានបង្ហាញពីដំណឹងមួយនេះ នៅលើបណ្ដាញសង្គម រួមជាមួយនឹងសារសរសេរថា៖

 ពិតជាអរគុណដល់លោកដុកទ័រ អ្នកគ្រូលោកគ្រូនៃមន្ទីរពេទ្យកាល់ម៉ែត្រដែរបានខ្នះខ្នែងសង្គ្រោះបន្ទាន់នៅជីវិតក្មួយខ្ញុំ សូមបារមីគ្រប់ព្រះអង្គជួយឲ្យគាត់ឆ្លងផុតពីការវះកាត់ផង តើការប្រេះថ្លើម ហើយមានឈាមកក តើអាចមានបញ្ហាទេ good night សម្រាប់អារម្មណ៍ស្ងប់មួយពេល។

ម៉ាដូណា 

យ៉ាងណាមិញ បន្ទាប់ពីមានបានជ្រាបដំណឹងបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន បានមកលើកទឹកចិត្ត និងជូនពរឲ្យជួបសំណាងល្អក្នុងពេលវះកាត់ ព្រមទាំងជូនពរឲ្យក្មួយស្រីរបស់លោកឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាដូណា 
ម៉ាដូណា 
ម៉ាដូណា 
ម៉ាដូណា 
ម៉ាដូណា 
ម៉ាដូណា 
ក្មួយស្រីរបស់ ម៉ាដូណា កំពុងតែព្យាបាលនៅមន្ទីរពេ
ក្មួយស្រីរបស់ ម៉ាដូណា កំពុងតែព្យាបាលនៅមន្ទីរពេ
ក្មួយស្រីរបស់ ម៉ាដូណា កំពុងតែព្យាបាលនៅមន្ទីរពេទ្យ
ក្មួយស្រីរបស់ ម៉ាដូណា កំពុងតែព្យាបាលនៅមន្ទីរពេទ្យ
សារបង្ហោះពី ម៉ាដូណា 
សារបង្ហោះពី ម៉ាដូណា 
ម៉ា ដូណា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T