ថៃ៖ អ្នកគាំទ្រតាមដានរឿងភាគថៃ ប្រាកដជាកំពុងទន្ទឹងរង់ចាំទស្សនារឿងភាគថៃថ្មីៗជាបន្តបន្ទាប់។ ចង់ដឹងអត់ថា តួឯកស្រីប្រុសល្បីៗរូបណាខ្លះ បានសម្តែងជាមួយគ្នា ហើយរឿងទាំងនោះមានចំណងជើងអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Yaya Urassaya
បច្ចុប្បន្ននេះ តារាសម្តែងដ៏មានប្រិយប្រជាភាព កញ្ញា Yaya Urassaya កំពុងថតរឿងភាគថ្មីចំនួន ២រឿង។ ដោយរឿងភាគទី១ មានចំណងជើងថា “Lai Kinnaree” ដែលមានការចូលរួមសម្តែងដោយលោក Nadech Kugimiya ។ រីឯ រឿងភាគទី២ មានចំណងជើងថា “Kue Thur” ដែលសម្តែងរួមជាមួយនឹងលោក Mario Maurer ។

២. Bella Ranee
ថ្មីៗនេះ តារាសម្តែងស្រីដ៏ស្រស់ស្អាតកញ្ញា Bella Ranee ទើបនឹងបញ្ចប់ការថតខ្សែរឿងភាគថ្មី ដែលមានចំណងជើងថា “Roy Leh Marnya” ដែលតួឯកប្រុសគឺលោក Pope Thanawat ។ ហើយបច្ចុប្បន្ននេះ កញ្ញា Bella កំពុងថតរឿងភាគថ្មីមួយទៀត ដែលមានចំណងជើងថា “Dare to Love: Hai Ruk Pipaksa” ជាមួយនឹងតួប្រុសវ័យក្មេងរូបសង្ហាគឺលោក Kongthap Peak ។

៣. Kimmy Kimberley Anne Woltemas
កាលពីថ្មីៗនេះ កញ្ញា Kimmy Kimberley ទើបនឹងបញ្ចប់ការថតរឿងភាគថ្មី ដែលមានចំណងជើងថា “Song Sanaeha” ជាមួយនឹងតារាសម្តែងប្រុសគឺលោក James Ma ។

៤. Mew Nittha
សម្រាប់កញ្ញា Mew Nittha វិញក៏កំពុងជាប់ថតរឿងភាគថ្មីរបស់ខ្លួនដែលមានចំនងជើងថា “Duang Tah Tee Sarm” ដែលមានការចូលរួមសម្តែងពីតារាប្រុសសង្ហាគឺលោក James Ma ។

៥. Taew Natapohn
រីឯកញ្ញា Taew Natapohn ក៏កំពុងថតខ្សែរឿងភាគថ្មី ដែលរឿងនោះមានចំណងជើងថា “Game Lah Torachon” ដែលតួប្រុសក្នុងរឿងនេះគឺលោក Mark Prin ៕
