ពិតឬអត់ហ្នឹង! ពូ Rey Mysterio របូតគ្រាប់ភ្នែកចេញគួរឲ្យរន្ធត់ ក្នុងការប្រកួតជាមួយ Seth Rollins

//s5.kh1.co/c9/c937aa2e3a76120a9a836f5bdf367ad7086a6f58.jpg
កីទ្បា

 ២២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការប្រកួត Extreme Rules ធ្វើឲ្យ Rey Mysterio លានគ្រាប់ភ្នែកចេញស្តែងៗ

បរទេស៖ កំពូលអ្នកកីឡាកាសមាឌតូច Rey Mysterio ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានរបួសរបូតគ្រាប់ភ្នែកដ៏គួរឲ្យរន្ធត់ ក្នុងការប្រកួត Extreme Rules ជាមួយ Seth Rollins កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rey Mysterio និង​ Seth Rollins កំពុងប្រយុទ្ធគ្នា
Rey Mysterio និង​ Seth Rollins កំពុងប្រយុទ្ធគ្នា

បុរសពាក់ស្រោមមុខដ៏អាដ៍កំបាំងបានចាញ់ការប្រកួត ដែលតម្រូវឲ្យភាគីម្ខាងៗខ្វេះគ្រាប់ភ្នែកដៃគូ ដើម្បីទទួលបានជ័យជម្នះ។ Seth Rollins បានក្អួតនៅក្បែរសង្វៀន ក្រោយឃើញគ្រាប់ភ្លែករបស់ 619 បានលានចេញមកក្រៅស្តែងៗ។

Seth Rollins ឈរក្អួត
Seth Rollins ឈរក្អួត
កីឡាករ Rey Mysterio
កីឡាករ Rey Mysterio

ក្រោយពីហេតុការណ៏ដ៏ព្រឺព្រួចមួយនេះ ស្ថាប័ន WWE បានបញ្ជាក់ថា Rey Mysterio បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ លទ្ធផលគ្រូពេទ្យបញ្ជាក់ថា គ្រាប់ភ្នែកត្រូវបាននៅខុសកន្លែង បើសរសៃប្រសាទបញ្ចូនពត៌មានទៅខួរក្បាលមិនអីនោះគាត់នឹងមានសង្ឃឹមច្រើន។

កីឡាករ Rey Mysterio
កីឡាករ Rey Mysterio

យ៉ាងណាក៏ដោយតាមការជាក់ស្តែកវាមិនអាចជាការពិតឡើយ នេះគ្រាន់តែជាយុទ្ធសាស្រ្តរបស់សង្វៀន WWE ធ្វើដូច្នេះដើម្បីឲ្យ Rey Mysterio សម្រាកពីសង្វៀនមួយរយះ ដោយហេតុថាគាត់ចប់កុងត្រាជាមួយស្ថាប័នមួយនេះ និងអាចត្រលប់មកវិញក្នុងពេលណាមួយ ដូចកីឡាករចាស់ៗមួយចំនួនផងដែរ៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T