ខួបកំណើតកូនប្រុស នៅ សូនីតា យប់មិញ លេចមុខអ្នកសិល្បៈចូលរួមព្រាត!

//s5.kh1.co/1e/1ecb7eb078bdd7f6cf115630533125741b917ece.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ តារាសម្ដែង នៅ សូនីតា បានរៀបចំកម្មវិធីធ្វើ ខួបកំណើតបង្កក់សិរីសួស្ដី ដល់កូនប្រុស យ៉ាងអធិកអធម ជាមួយនឹងវត្តមានភ្ញៀវចូលរួមច្រើន គួរសមដែរ ពិសេស មានលេចមុខមិត្តអ្នកសិល្បៈច្រើន។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្ដែងស្រី នៅ សូនីតា និងគ្រួសារ បានប្រារព្ធធ្វើពិធី សូត្រមន្ត និងធ្វើខួបកំណើត មួយខួបជូនដល់កូនប្រុស ជាទីស្រលាញ់ ដោយមានការរៀបចំតុបតែង យ៉ាងអធិកអធម នៅឯវីឡាដ៏ស្កឹមស្កៃរបស់ខ្លួន ក្នុងបុរីមួយកន្លែង ដោយបានអញ្ជើញភ្ញៀវចូលរួម ជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្នុងពិធីទាំងមូល កាលពីយប់មិញនេះ យើងឃើញឃើញថា ក្រៅពីភ្ញៀវដែលជាមិត្តជិតសិ្នទ្ធិក្រៅរង្វង់សិល្បៈហើយ ក្នុងនោះដែរ យើងក៏ឃើញមាន លេចមុខមិត្តអ្នកសិល្បៈល្បីៗជាច្រើននាក់ទៀត ដែលមានដូចជា តារាសម្ដែង ចនច័ន្ទ លក្ខិណា ដួង ហ្សូរីដា ជា​ វណ្ណារឹទ្ធ ប៉ែន ចំរុង លី ម៉ារីណា ហ៊ិន ចាន់នីរ័ត្ន ជាដើម រួមនិងតារាល្បីៗមួយចំនួនទៀត ក៏បានមកចូលរួម នៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះ ដើម្បីអបអរសាទរ និងជូនពរ ជូនជ័យ ដល់ថ្ងៃពិសេសរបស់កូនប្រុស តារាស្រីរូបនេះផងដែរ។

ជាមួយគ្នានេះ តាមរយៈរូបភាពនានា ដែលបង្ហោះដោយតារាល្បីៗទាំងនោះ នៅលើបណ្ដាញសង្គម ក៏មានការចូលរួមសារទរ តាមរយៈខំមិន  ពីហ្វេនៗជាច្រើនផងដែរ ដែលបានពោលពាក្យជូនពរជាហូរហែរ និង ជូនទៅដល់ក្រុមគ្រួសារតារារូបនេះ ឲ្យមានក្ដីសុខច្រើនៗទៀតផង៕

ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
ភ្ញៀវចូលរួមកម្មវិធី របស់ នៅ សូនីតា 
នៅ សូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T