តួអង្គ «តាជូជក់» ក្នុង​រឿង​ «ព្រះវេ​ស្សន្តរ» អំឡុង​ឆ្នាំ​៨០​ជាង​ បាន​ទទួល​​មរណ​ភាព​ក្នុង​ជន្មាយុ ៨៣​ឆ្នាំ

//s5.kh1.co/ea/eac348d20af90a9d360e10240f21310e001c0b27.jpg
សង្គម

 ២០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ អំឡុងឆ្នាំ៨០ជាង គឺវីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាព

តួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ អំឡុងឆ្នាំ៨០ជាង គឺវីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃកម្ពុជា បានទទួលមរណភាពហើយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លង​ព្រះពុទ្ធសាសនានៅវត្តឬស្សីស្រស់​។ នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបាត់បង់មរតកមនុស្សរស់នេះ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ជាការបាត់បង់ដ៏ធំធេងបំផុត។

គួររំឭកថា លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ ពោលគឺជាតួត្លុក​នៃល្ខោនជាតិប្រទេសកម្ពុជាក្នុងទសវត្ស៦០​ និង​ ៧០​ ពិសេសលោកតាបានសម្តែងតួអង្គ «តាជូជក់» នៅក្នុង​យីកេររឿងព្រះវេស្សន្តរ កំឡុងឆ្នាំ៨០ជាង ។

ជាការកត់សម្គាល់ ក្នុងយុគមាសនៃភាពយន្តខ្មែរ​ លោកតាបានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា​ រឿង​ ទុំទាវ​ (១៩៦៥)​ រឿង​ ស្នេហាស្រុកស្រែ​ (១៩៦៧)​ រឿង​ ថ្មរាំ​ (១៩៧៣)​ រឿង​ នាងសក់ពស់​ (១៩៧៤)៕

រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T