មុិកសុិក៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងនូវអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ជុំវិញឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពខ្លាឃ្មុំមួយក្បាល ឈរថតរូបជាមួយអ្នកឡើងភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីដេអូឃ្លីបនោះ ត្រូវបានថតឡើងនៅឧទ្យានជាតិ Chipinque Ecological Park ក្នុងទីក្រុង San Pedro Garza García ប្រទេសមុិកសុិក និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ខណៈពេលនារីម្នាក់កំពុងឈរស្ងៀម ស្រាប់តែមានខ្លាឃ្មុំមួយក្បាល ក្រោកឈរឡើង និងហិតក្បាលរបស់នាង។ ឃើញដូច្នេះ នារីនោះក៏បានទាញទូរសព្ទដៃចេញមក ដើម្បីថតរូបលេងជាមួយវា។ បន្ទាប់ពីថតរូបហើយ ខ្លាឃ្មុំបានដើរចេញបន្ដិច ហើយត្រលប់មកវិញម្ដងទៀត ដោយយកក្រញាំខាងមុខទៅប៉ះជើងនារីរូបនោះ តែមិនយូរប៉ុន្មាន វាក៏ដើរចេញទៅវិញបាត់ទៅ។
ក្រោយពីវីដេអូទទួលបានភាពល្បីល្បាញ និងមានអ្នកចុចចូលទស្សនារហូតដល់ទៅជាង២លានដងរួចមក មានមហាជនមួយចំនួនបានបញ្ចេញមតិ ដោយលើកឡើង៖
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖