Tanner Fox គឺជាតារា YouTube វ័យ ២១ ឆ្នាំសញ្ជាតិអាមេរិកាំងដែលទទួលបានការគាំទ្រខ្លាំងមែនទែននៅសហរដ្ឋអាមេរិកដែលលោកមាន Subscribers ចំនួន ១០.២ លាននាក់។ ក្រៅពីធ្វើវីដេអូ YouTube លោកក៏មានទេពកោសល្យផ្សេងទៀតដូចជាជិះស្គីក្តារ និង Scooter ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែថ្មីៗនេះផងដែរ រឿងមួយដែលមិនគួរកើតឡើងនោះគឺលោកបានធ្វើតេស្តវីរុសកូវីដ-១៩ ដោយលោកទទួលបានលទ្ធផលវិជ្ជមាន។ Tanner តែងតែធ្វើតេស្តរកវីរុសកូវីដ-១៩ នេះ រៀងរាល់មួយសប្តាហ៍ម្តង ប៉ុន្តែស្រាប់តែថ្ងៃមុននេះលោកមានអាការៈអស់កម្លាំង ឈឺក្បាល និងស្អកក ដែលជាហេតុធ្វើឲ្យលោកទៅពិនិត្យ។
យ៉ាងណាមិញ Tanner ទើបបង្ហាញអាការៈស្រាលប៉ុណ្ណោះ ដែលខានមន្ទីរពេទ្យទាមទារឲ្យលោកត្រូវនៅផ្ទះមិនឲ្យចេញទៅណារយៈពេល ២ សប្តាហ៍៕
ទស្សនាវីដេអូខាងក្រោម៖