អីយ៉ាស់! កូនពៅលោក អេ ភូថង លើកនេះប៉ះសិស្សសំណព្វលោក បឺត ខាំ

//s5.kh1.co/fc/fc9a22305ef9a630808313164b774ad6ee9e2e98.jpg
កីទ្បា

 ១៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កូនអធិរាជលើកនេះ ប៉ះអ្នកលេងមុខស្រស់កូនសិស្សរបស់លោក បឺត ខាំ ហើយ

ភ្នំពេញ៖ អេ អាំម៉ារីន លើកនេះប្រហែងជាត្រូវធ្វើការធ្ងន់ហើយមើលទៅ ក្នុងជំនួបជាមួយសិស្សសំណព្វលោក បឺត ខាំ គឺ បឺត សង្ឃឹម នៅសង្វៀនទូរទស្សន៍បាយ័ន នាថ្ងៃសៅរ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រិយមិត្តមួយចំនួនប្រាកដជាដឹងហើយថា អាំម៉ារីន បាយបំបែកកំណត់មួយមិនគួរឲ្យជឿ ដោយមិនដែលស្គាល់ពាក្យថាចាញ់ក្នុងការប្រកួត ១០ដងចុងក្រោយរបស់គេ និងមានប្រាក់១០លានរៀលក្នុងដៃរបស់កម្មវិធី WURK។

អេ អាំម៉ារីន ឈរខាងឆ្វេង
អេ អាំម៉ារីន ឈរខាងឆ្វេង

បែរមកកីឡាករ បឺត សង្ឃឹម ដោយសប្តាហ៍មុនគេទើបតែយកឈ្នះរៀមច្បង យុគ យក្សផ្លៃ ដោយពិន្ទុ បឺត សង្ឃឹម ក៏ជាអ្នកខ្លាំងវ័យក្មេងមួយរូបផងដែរទាំងបច្ចេកទេស ទាំងកម្លាំង នឹងធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីធំៗជាច្រើនជាមួយកីឡាករបរទេសទៀតផង។

  កីឡាករ បឺត សង្ឃឹម
  កីឡាករ បឺត សង្ឃឹម

យ៉ាងណាក៏ដោយការប៉ះគ្នាលើកនេះប្រាកដជាល្អមើល ក្នុងជំនួបគូប្រភេទគីឡូ៥៧មួយនេះ ព្រោះអ្នកទាំង២សុទ្ធតែខ្លាំងដូចគ្នា និងមានសមត្ថភាពដូចគ្នាផងដែរ៕

ប្រភពBayon TV Boxing

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T