ភ្នំពេញ៖ ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ បានបើកសម្ពោធសាខាថ្មី ៣បន្ថែមទៀត ដែលមានទីតាំងនៅ ព្រែកឬស្សី ភូមិវរ្ម័ន និង ស្ទឹងមានជ័យ២ ផ្លូវ២៧១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ជាក់ស្តែងសាខាផ្សារទំនើបឡាក់គី បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ១១ ១៥ ខែកក្កដានេះ និងមានភ្ញៀវកត្តិយសចូលរួម ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័ត៌មានជាច្រើន។
ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៏ល្អ គិតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអ៊ិចប្រេសច្រើនជាង ២៩កន្លែង។ ផ្សារទំនើបឡាក់គី តែងតែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាពសម្រាប់ប្រើប្រាស់ដល់អតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗ ដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលថែរក្សាសុខភាព និងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។
ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំង នូវការនាំមកនូវផ្សារទំនើប ឡាក់គី អ៊ិចប្រេស ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយប្រូម៉ូសិនយ៉ាងច្រើន ជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០៕




