កាលពីពេលថ្មីៗនេះ ក្លិប Man City កំពុងតែសម្លឹងរកកីឡាករដើម្បីមកជំនួសតំណែងរបស់កីឡាករ Sergio Aguero នាពេលខាងមុខដែលគោលដៅរបស់ Man City ពេលនេះគឺកីឡាករសញ្ជាតិអាហ្សង់ទីនអាយុ ២២ ឆ្នាំដែលកំពុងលេងឲ្យក្លឹប Inter Milan គឺកីឡាករ Lautaro Martinez។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាមិញ កីឡាកររូបនេះបានបដិសេធមិនបន្តកុងត្រាជាមួយនឹងក្លឹប Inter Milan ឡើយ ហើយសព្វថ្ងៃនេះដែរ កីឡាករ Lautaro Martinez ក៏ជាគោលដៅដ៏ធំរបស់ក្លឹប Barcelona ផងដែរ។
គួរជម្រាបផងដែរថា នៅក្នុងរដូវកាលនេះផងដែរ កីឡាករ Lautaro Martinez បានចូលរួមលេងជាមួយក្លិប Inter Milan បាន ៣៩ ប្រកួត ដោយក្នុងនោះកីឡាកររូបនេះដែរ រកបានគ្រាប់បាល់ចំនួន ១៨ គ្រាប់៕
ប្រភព៖ Sky Sports