បរទេស៖ អតីតកំពូលអ្នកវាយក្នុងទ្រុង Conor McGregor បានបង្ហាញអ្នកគាំទ្ររបស់ខ្លួននូវរូបដ៏ផ្អែមល្ហែម ព្រមជាមួយនឹងសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយ ម៉ាក Versace តម្លៃរាប់រយដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបថត២សន្លឹក ដែលប្រពន្ធរបស់គាត់ Dee Devlin បានបង្ហោះនៅលើគណនី Instagram ជាមួយនឹងសារជូនពរផ្អែមល្ហែមប៉ុន្មានម៉ាត់ បានធ្វើឲ្យប្រិយមិត្តជាច្រើនបានចាប់អារម្មណ៍ ជាពិសេសគឺខោអាវដែលគាត់កំពុងស្លៀកក្នុងរូបភាពទាំងនោះ ដែលមើលទៅគួរឲ្យទាក់ទាញជាខ្លាំង។
បើយើងក្រឡេកមកមើលតម្លៃវិញ អាវយឺតដែលគាត់ពាក់ត្រូវបានគេដាក់លក់ក្នុងមតម្លៃ ៤៥០ផោន (ប្រមាណ៥៦៥ដុល្លារ) រីឯខោខ្លីវិញតម្លៃ ៣៣៧ផោន (ប្រមាណ៤២៣ដុល្លារ)។
យ៉ាងណាក៏ដោយ ជើងឯកវាយក្នុងទ្រុងពិភពលោក Conor ទទួលបានរាប់លានដុល្លារក្នុងអាជីពរបស់គាត់ ជាពិសេសការប្រកួតជាមួយ Floyd។ សព្វថ្ងៃគាត់មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ Conor ជាកីឡាករមួយរូបដែលមិនមានរឿងអាស្រូវ ជាមួយដៃគូជីវិត ដូចជាកីឡាករល្បីៗដទៃផ្សេងទៀត នេះពិតជាគំរូដ៏ល្អគួរឲ្យគោរពកីឡាកររូបនេះណាស់៕
ប្រភព៖ The Sun