បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងដ៏ល្បីលំដាប់អន្តរជាតិ Katy Perry ត្រូវបានអ្នកប្រមាញ់រូបថត បង្ហាញរូបភាព ដែលធ្វើឲ្យឃើញថា ពោះរបស់នាងកាន់តែធំឡើង ខណៈពេលធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រ ដែលអមដំណើរជាមួយនឹងគូដណ្ដឹងរបស់នាង នៅលើឆ្នេរខ្សាច់ ក្នុងក្រុង Malibu រដ្ឋ California សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ Katy Perry មើលទៅហាក់ដូចជា មានរាងធាត់ខ្លាំងណាស់ នៅប៉ុន្មានខែចុងក្រោយក្នុងពេលមានផ្ទៃពោះនេះ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបង្ហាញ ខ្លួនក្នុងឈុតប៊ីគីនី យ៉ាងរឹបរាង បង្ហាញសាច់យ៉ាងពេញទំហឹង ព្រមទាំងមើលទៅពិតជាលេចធ្លោបំផុត នៅក្រោមបរិយាកាសនៅតាមតំបន់ឆ្នេរ ផងដែរ ម៉្យាងវិញទៀត នៅក្នុងការកម្សាន្តនេះ នាងមិនបានទៅជាមួយនឹង គូដណ្ដឹងរបស់នាងតែប៉ុណ្ណោះនោះទេ តែនាងក៏បានទៅជាមួយនឹងសាច់ញាតិ ប្រកបដោយភាពសប្បាយរីករាយ ទៀតផង។
គួរបញ្ជាក់ផងដែរថា Katy Perry និង គូដណ្ដឹងរបស់នាង បានទាក់ទងគ្នា តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើន ពួកគេក៏បានសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នា ហើយកាលពីដើមខែមីនា កន្លងទៅនេះ តារាចម្រៀងរូបនេះ ថែមទាំងបានបញ្ជាក់ថា នាងមានផ្ទៃពោះ ៦ ខែហើយ បើទោះបីជា ត្រូវប្រឈមមុខនឹងមតិសាធារណៈយ៉ាងណា តែនាងនៅតែមានអារម្មណ៍សប្បាយរីករាយ និង សុភមង្គលយ៉ាងខ្លាំង ក្នុងនាមជាម្តាយមួយរូប ព្រមទាំងបានត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍កូនស្រីដំបូងរបស់នាង និងគូដណ្តឹង លោក Orlando Bloom ៕
សូមទស្សនារូបភាពខាងក្រោម៖