ចិន៖ និយាយដោយស្មោះត្រង់ ពេលខ្លះអ្នករាល់គ្នាប្រហែលភ្លេចថា Angelababy បានរៀបការជាមួយតារាសម្តែងចិន Huang Xiaoming គឺជាម្តាយរបស់ក្មេងប្រុសអាយុ ៣ ឆ្នាំ បន្ថែមពីលើ មុខមាត់មុខមាត់ក្មេងខ្ចីវ័យ ៣១ ឆ្នាំរូបនេះ ក៏កម្រនិយាយអំពី ឬចែករំលែករូបថត កូនប្រុសរបស់នាង ដែលមានរហស្សនាមថា «Little Sponge» ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ដោយតារាស្រីរូបនេះ មិនអាចឃ្លាតពីកូនបានឡើយ ហេតុដូច្នេះ Angelababy តែងតែយកកូនប្រុសសំណព្វចិត្តរបស់នាង យកតាមគ្រប់ទីកន្លែងដែលបានទៅដល់ ទោះជាយ៉ាងណាក្តី ក៏អ្នកសារព័ត៌មាន ពិបាកប្រមាញ់រូបភាពមុខមាត់ពិតកូនប្រុសនាង ព្រោះតារាស្រីរូបនេះ កម្របញ្ចេញមុខ កូនតាមសាធារណៈណាស់។
តែដោយកាលពីថ្មីៗនេះ រូបភាពរបស់ កូនប្រុស របស់តារាសម្តែង Huang Xiaoming ត្រូវបានចែកចាយលើបណ្តាញសង្គម នៅក្នុងអាងហែលទឹកមួយកន្លែង ដែលក្នុងនោះ ក៏មានវត្តមាន របស់ តារាស្រីរូបនេះ តែអ្វីដែលគួរឲ្យពិសេសនោះ មហាជនបានកត់សម្គាល់នៅក្នុងរូបថតថ្មីនេះ គឺកូនប្រុសរបស់អ្នកទាំងពីរ ត្រូវបានបង្ហាញមុខ។
ក្នុងនោះផងដែរ សារព័ត៌មានបានធ្វើអត្ថាធិប្បាយអំពី កូនប្រុសតូច តារាសម្តែងប្រុស Huang Xiaoming ពិតជាមានសម្រស់ស្រស់ស្អាត ដូចឪពុកកាលពីនៅក្មេង លើសពីនេះទៅទៀត ហ្វេនៗបានកោតសរសើររាប់មិនអស់ ពីរូបគេមានអាយុត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកម្ពស់កំពុង លូតលាស់លឿនបានយ៉ាងល្អផងដែរ៕
សូមទស្សនារូបខាងក្រោម៖