សំអាងភស្តុតាងទាំងនេះ ធ្វើឲ្យហ្វេនៗគិតថា Suzy និង Rosé លួចណាត់ជួបគ្នាស្ងាត់ៗ?

//s5.kh1.co/60/604098fa2d399c4f518fa32118514ddc680b5186.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នេះប្រសិនបើក្នុងចំណោមពួកគេទាំងពីរ មានម្នាក់ជាតារាប្រុសវិញនោះ ប្រាកដណាស់ថា វាច្បាស់ជាក្លាយជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ ក្នុងវិស័យសិល្បៈកូរ៉េជាមិនខាន។

កូរ៉េខាងត្បូង ៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញអ៊ីនធើណែត បានរកឃើញភ័ស្តុតាងថ្មីៗជាច្រើន បង្ហាញថា Rosé សមាជិកក្រុម BLACKPINK និងស្រីស្អាត តារាសម្ដែងល្បី Suzy បានណាត់ជួបគ្នា តែមិនបង្ហោះរូបជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ហ្វេនៗជាច្រើន បានកត់សម្គាល់ឃើញ រូបភាពប៉ុន្មានសន្លឹក ដែលពួកគេទាំងពីរបានបង្ហោះ នៅលើគណនី Instagram ចាប់ពីខែកញ្ញា ដល់ខែតុលា ក្នុងឆ្នាំ ២០១៩ ដែលវាហាក់ដូចជា Suzy និង Rosé មានកាលវិភាគដូចគ្នា នៅថ្ងៃតែមួយ និងទីតាំងតែមួយយ៉ាងដូច្នេះដែរ។

ជាក់ស្តែង អ្នកលេងបណ្ដាញអ៊ីនធើណែត បានរកឃើញពីភាពស្រដៀង នៃទីតាំងក្នុងរូបភាពប៉ុន្មានសន្លឹក ដែលពួកគេបានបង្ហោះ ទាំងនៅក្នុងសួនផ្កា និងហាងអាហារ។

ដោយមើលឃើញពីភាពស្រដៀងគ្នា ដោយអចេតនាទាំងនេះ ធ្វើឲ្យមនុស្សច្រើន បានបញ្ចេញមតិថា វាជាភស្តុតាងនៃពាក្យចចាមអារ៉ាមដ៏គួរភ្ញាក់ផ្អើលមួយ។ នេះប្រសិនបើម្នាក់ក្នុងចំណោមពួកគេ គឺជាតារាប្រុសវិញនោះ ប្រាកដណាស់ថា វាច្បាស់ជាក្លាយជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ ក្នុងវិស័យសិល្បៈកូរ៉េជាមិនខាន៕

ទស្សនារូបភាពខាងក្រោម ៖

Suzy
Suzy
Rosé
Rosé
Rosé និង Suzy
Rosé និង Suzy
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
រូបភាពដេលពួកគេមានភាពស្រដៀងគ្នា
អ្នកនិយមលេងអ៊ិនធឺណេត បញ្ចេញមតិ
អ្នកនិយមលេងអ៊ិនធឺណេត បញ្ចេញមតិ
អ្នកនិយមលេងអ៊ិនធឺណេត បញ្ចេញមតិ
អ្នកនិយមលេងអ៊ិនធឺណេត បញ្ចេញមតិ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T