ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានបង្កភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម អំពីដំណឹងមរណភាពរបស់ តារាចម្រៀងវ័យក្មេង លោក ហេង វេហា ដែលត្រូវបានស្គាល់តាមរយៈការប្រឡងចម្រៀងដ៏ល្បីមួយក្នុងស្រុកខ្មែរ ជាពិសេស រូបលោក ពិតជាមានទេពកោសល្យសិល្បៈ អាចបកស្រាយបទចម្រៀងបាន យ៉ាងពិរោះរណ្ដំខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក្រៅពីអាជីពជាសិល្បៈ លោក ហេង វេហា ក៏ជាពេទ្យធ្មេញមួយរូប បន្ទាប់ពីខិតខំប្រឹងប្រែងរកលុយ ទម្រាំបានរៀបបន្តបែបនេះ ព្រមទាំងត្រូវរកលុយចិញ្ចឹមលោកពុក ទៀតផង មិនងាយស្រួលទេ ជាហេតុធ្វើឲ្យមរណភាពរបស់ តារាវ័យក្មេងរូបនេះ បន្សល់ទុកភាពសោកសៅដល់ប្រិយមិត្ត និងញាតិមិត្តដែលស្គាល់ ហេង វេហា គ្រប់គ្នា។
យ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ បើបកទៅមើលគណនីហ្វេសប៊ុករបស់ តារាប្រុសរូបនេះ ហាក់បីដូចជារូបលោក បានដឹងថា ស្លាប់មុន ឲ្យប្រផ្នូល បង្ហោះសារចម្លែកអានហើយ ព្រឺរោម មានអត្ថន័យថា៖
ក្រោយមក បន្ទាប់ពីបង្ហោះរូបភាព អមដោយសារចម្លែកៗបែបនេះភ្លាម នៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០២០ ម៉ោង ៥:00 រៀបភ្លឺ ក៏ជាពេលដែល ហេង វេហា បានជួបករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង៕