បរទេស៖ ក្រុមតារាវិទូបានរកឃើញចរន្តថ្មីៗនៃផ្កាយមួយចំនួន នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែពួកវាទំនងជាមិនមានដើមកំណើតនៅទីនេះទេ នេះបើយោងតាមការសិក្សាថ្មីមួយ។ ចង្កោមផ្កាយថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Nyx ដែលជាអទិទេពពេលរាត្រីរបស់ក្រិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកវានៅក្នុងតំបន់ជុំវិញព្រះអាទិត្យរបស់យើង ក្នុងកាឡាក់ស៊ីមីលគីវ៉េ ហើយលាតសន្ធឹងប្រហែល៦,០០០ឆ្នាំពន្លឺ ខាងលើនិងខាងក្រោមនៃកាឡាក់ស៊ីរបស់យើង ប្រសិនជាយើងមើលវាពីចំហៀង។ ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Astronomy។
ចង្កោមនៃផ្កាយចំនួន២៥០កំពុងវិលក្នុងរង្វង់កាឡាក់ស៊ីមីលគីវ៉េ ក្នុងចំណោមផ្កាយភាគច្រើនដែលមានកំណើតក្នុងកាឡាក់ស៊ីនេះ។ ប៉ុន្តែក្រុមផ្កាយ Nyx កំពុងផ្លាស់ទីទៅរកចំណុចកណ្ដាលនៃកាឡាក់ផងដែរ។ ការពន្យល់ចំនួនពីរដែលអាចទៅរួចនៅពេលនេះគឺថា ពួកវាគឺជាសំណល់នៃពីការរួមបញ្ចូលនៃកាឡាក់ស៊ីចំនួនពីរ ឬក៏ពួកវាគឺជាក្រុមផ្កាយដែលបានផ្លាស់ទីមកកាន់គន្លងថ្មី ដោយសារតែការប៉ះទង្គិចគ្នារវាងកាឡាក់ស៊ីនឹងកាឡាក់ស៊ី។
ការរួមបញ្ចូលគ្នាគឺជារបៀប ដែលកាឡាក់ស៊ីអាចរីកធំធាត់។ ពួកវាបានចាប់យកកាឡាក់ស៊ីតូចៗ ដែលនៅជិតខាងគ្នា។ ក្រុមផ្កាយ Nyx ប្រហែលមកពីកូនកាឡាក់ស៊ីមួយ ដែលបានរួមបញ្ចូលគ្នាជាមួយកាឡាក់ស៊ីមីលគីវ៉េ៕