ភ្នំពេញ៖ ក្រុមបាល់ទាត់វិសាខា បានហក់ឡើងមកឈរលេខ៤ ក្នុងតារាង ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២០ សប្តាហ៍ទី៧ ក្រោយយកឈ្នះក្រុម អគ្គីសនីកម្ពុជា ក្នុងលទ្ធផលយ៉ាងគាប់ប្រសើរ ៤ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Prince Stadium កាលពីម្សិលមិញនេះ គិតត្រឹមតង់ទី១ ក្រុមម្ចាស់ផ្ទះវិសាខា មានឱកាសនាំមុខមុន បាន៣គ្រាប់ ដោយគ្រាប់ទី១ ជាការញាក់ខ្សែការពារស៊ុតបញ្ចូលទី ពីសំណាក់ម្ចាស់អាវលេខ១០ កែវ សុខផេង នៅនាទីទី១១ ខណៈគ្រាប់ទី២ សុខផេង ដដែលបានលាំងមួយជើងពីលើដំបូលទូក កោងចូលទីយ៉ាងអស្ចារ្យ នៅនាទីទី២១ ចំណែកឯគ្រាប់ទី៣ រកបានដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទីទី៣១។
យ៉ាងណាមិញ បើទោះជានាំមុខ៣គ្រាប់ហើយក៏ដោយ ក៏វិសាខា មិនបន្ធូរដៃក្នុងការសម្រុកនោះទេ ជាលទ្ធផលនៅនាទីទី៧៥ ម្ចាស់អាវលេខ៩ ប៊ុនហៀង បានស៊ុតសម្រេចគ្រាប់ទី៤ ឲ្យក្រុមម្ចាស់ផ្ទះ ហើយក៏ជាគ្រាប់ទី២របស់គេក្នុងការប្រកួតនេះ។
ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យម្សិលមិញ ក៏មានការប្រកួតចំនួន២គូទៀតផងដែរ ក្នុងនោះ៖
- គិរីវង់សុខសែនជ័យ ១-៤ បឹងកេត
- ណាហ្គាវើលដ៍ ១-១ ភ្នំពេញក្រោន
សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖