ថៃ៖ តារាប្រុសដ៏មានល្បីឈ្មោះ លោក James Jirayu ជាតារាសម្ដែងដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈសម្ដែង ជាពិសេស លោកថែមទាំងមានមុខមាត់ដ៏ស្រស់សង្ហា ដ៏គួរឲ្យទាក់ទាញ ដែលសាកសមជាតារាប្រុសលំដាប់ជួរមុខ របស់ប្រទេសថៃ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីមានការគាំទ្រពីហ្វេនៗជាច្រើន ក្នុងការងារសិល្បៈហើយ ពួកគេទាំងនោះ ក៏ចង់ឃើញពីជីវិតឯកជនរបស់លោក ថាតើមានក្ដីសុខ និងសុភមង្គលប៉ុណ្ណា បន្ទាប់ពីមានទំនាក់ទំនងស្នេហា ជាមួយនឹងនារីក្រៅសិល្បៈម្នាក់ អស់រយៈពេលជាង ២ ឆ្នាំ មកហើយ តែលោកនិង គូស្នេហ៍មិនសូវបានបង្ហាញរូបភាពគូស្វីតៗជាមួយគ្នានោះទេ ។
តែកាលពីថ្មីៗនេះ តារាប្រុសរូបនេះ មិនបានឲ្យហ្វេនៗរង់ចាំយូរទៀតនោះទេ ខណៈពេលនៅក្នុងថ្ងៃខួបកំណើតរបស់គូស្នេហ៍របស់ខ្លួន លោកក៏បានមកចូលរួមយ៉ាងរីករាយ ព្រមជាមួយនឹងមិត្តភក្តិជិតស្និទ្ធជាច្រើន បើទោះបីជា មិនមានរូបភាពណាមួយ ដែលបានលេចឡើងនៅលើ Instagram របស់ James ក៏ដោយ ប៉ុន្តែមិត្តភក្តិរបស់លោកក៏បានចាប់យករូបភាព និងបរិយាកាសដ៏រ៉ូមែនទិក រវាងគូស្នេហ៍មួយគូនេះ ក្នុងពេលដែលអង្គុយក្បែរគ្នា យ៉ាងផ្អែមល្ហែម ផងដែរ ៕
លើសពីនេះទៀត អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ ក្នុងអំឡុងពេលដែល គូស្នេហ៍របស់ James កំពុងតែផ្លុំនំខេក នាងស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងលុយដែលរៀបជាខ្សែវែង ដែលទាញចេញពីនំ យ៉ាងច្រើន ហើយហេតុការនេះ ក៏បានធ្វើឲ្យហ្វេនៗកាន់តែចង់ដឹងថា កាដូមួយនេះជារបស់មនុស្សពិសេសរបស់នាងដែរទេ ដូច្នេះហើយ បើចង់ជ្រាបចង់ជ្រាបច្បាស់ មានតែរង់ចាំតាមដានបន្តហើយ៕
សូមទស្សនារូបភាពខាងក្រោម៖