អាមេរិក៖ ក្នុងវិស័យកីឡា តម្លៃផ្នែកខាងនារីនៅមានកម្រិតនៅឡើយ។ នារីដេលស្រលាញ់អាជីពជាកីឡាការិនីនៅមានឧបសគ្គពីសំណាក់គ្រួសារ ឬក៏អ្នកនៅជុំវិញខ្លួនយើងជាដើម។ ពេលនេះ យើងនឹងលើកយកនៅអត្ថបទមួយ ដែលនិយាយអំពីតម្លៃខ្លួន ឬក៏ជាភាពល្បីល្បាយពីកីឡាការិនីមួយរូបមកពីទ្វីបអឺរ៉ុប ឬ អាមេរិកជាដើម ដើម្បីជាការលើកទឹកចិត្តដល់ក្មេងស្រីមួយចំនួន ដែលពួកគេស្រលាញ់ផ្នែកកីឡា ប៉ុន្តែត្រូវបានមានការរារាំងពីកក្តាមួយចំនួនដូចជាគ្រួសារមិនអោយចូលហាត់ ព្រោះគិតថាវាគ្មានប្រយោជន៍ ឬក៏ត្រូវបានគេមើលងាយជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអ្នកទាំងអស់គ្នាធ្លាប់ដឹងទេថា វិស័យកីឡាបាលទាត់របស់នារីពួកគេបានឈានទៅដល់កំរិតណា?ភាពល្បីល្បាញរបស់ពួកគេឈានដល់កំរិតណា ទម្រង់លេង ឬ ក៏ការលេងរបស់ពួកគេដល់កំរិតណា តើពួកគេមានប្រាក់ចំណូលប៉ុន្មានក្នុងមួយអាទិត្យ ឬក៏មួយខែ?
Alex Morgan គឺជាមនុស្សម្នាក់ដែលមានភាពជោគជ័យខ្លាំងបំផុតនៅលើវិស័យបាលទាត់របស់នារី ជាមួយនឹងកីឡាករិនីជាច្រើនទៀតដែលពួកគេបានទទួលនូវភាពជោគជ័យលើវិស័យមួយនេះ។ ហើយភាពជោគជ័យមួយនេះកើតចេញពីការខិតខំប្រឹងប្រែងតស៊ូរបស់ពួកគេ។ យើងគួរដឹងដែរថា Alex Morgan គឺជាកីឡាករិនីដែលមានភាពទាក់ទាញខ្លាំងបំផុតនៅអាមេរិក និងនៅអឺរ៉ុប។
នាងគឺជាកីឡាករិនីដែលមានសញ្ជាតិអាមេរិក ហើយនាងមកពីក្លឹប Orlando Pride នាងមានប្រាក់ខែរហូតដល់ ៤៥០.០០០$ នៅក្នុងឆ្នាំ២០១៥។ Alex Morgan បានបង្កើតមុខមាត់អោយអាមេរិកយ៉ាងខ្លាំង ដោយសារតែនាងបានរកគ្រាប់បាល់ជាច្រើន ដើម្បីជួយក្រុមអោយបានឈ្នះនៅពាន FIFA World Cup ជាច្រើនលើកមកហើយ។ ហើយរូបនាងផ្ទាល់គឺជា Idol ទូទៅរបស់អ្នកដែលស្រលាញ់បាល់ទាត់។
ភាពខ្លាំងពូកែរបស់នាង ប្រសិនជាយើងមកប្រៀបធៀបខាងកីឡាបាល់ទាត់ខាងបុរសវិញយើងនឹងនឹកដល់ Cristiano Ronaldo មុនគេ ដោយសារតែនាង និង Ronaldo មានទឹកចិត្តដូចគ្នាត្រង់ថានាងពិតជាបានយកចិត្តទុកដាក់ខ្លាំងក្នុងការហ្វឹកហាត់ ដូចជានាងតែងតែចូលចិត្តរត់ បង្កើនកម្លាំងដល់ខ្លួនឯងជាប្រចាំ ជាពិសេសនោះថាគឺនាងជាអ្នករកគ្រប់បាល់បានច្រើនក្នុងការជួយក្រុម។
ដូចដែលយើងឃើញស្រាប់ហើយថាបើទោះបីជានាងមានផ្ទៃពោះក៏ដោយ ក៏នាងនៅតែបន្តការហ្វឹកហាត់របស់នាងដដែលដើម្បីកុំអោយការហ្វឹកហាត់របស់នាងមានការថយចុះ។ បែបនេះហើយបានធ្វើអោយអ្នកគាំទ្រទាំងអស់នៅតែស្រលាញ់នាង និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា។ ខាងក្រោមនេះគឺជាវីដែអូរបស់ Alex Morgan៖
ដូចយើងបានឃើញស្រាប់ហើយថាកីឡាក៏មិនបានធ្វើអោយយើងក្លាយជាមនុស្សដែលគ្មានប្រយោជន៍នោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានធ្វើអោយយើងមានមុខមាត់ ជាមនុស្សដែលបានជួយដល់ជាតិអោយមានមុខមាត់ដូចជាប្រទេសដទៃទៀត ជាពិសេសនោះយើងនឹងក្លាយជាមនុស្សដែលមានតម្លៃនៅក្នុងសង្គមទៀតផង៕