ថៃ៖ ទោះបីជារៀបការមានស្វាមីហើយក៏ដោយ តែតារាស្រីដ៏មានប្រជាប្រិយភាព Sririta Jensen នៅតែទទួលបានកាគាំទ្រពីទស្សនិកជនជាច្រើន ជាមួយនឹងសម្រស់ដ៏លេចធ្លោ ក្មេងជាងវ័យ ព្រមទាំងមានការលេងខ្លួន ក្នុងស្ទាយ៍សម្លៀកបំពាក់ដ៏ទាន់សម័យ ធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ខណៈពេលដែលនាងជិតឈានចូលដល់វ័យ ៤០ ឆ្នាំ ទៅហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ថ្មីៗនេះ Sririta បានបង្ហោះរូបថតរបស់ខ្លួន នៅលើបណ្ដាញសង្គម ក្នុងដំណើរកម្សាន្តទៅកាន់ឆ្នេរសមុទ្រជាមួយនឹងស្វាមី ដែលនៅក្នុងនោះ ពិតជាបានធ្វើឲ្យហ្វេនៗមានភាពរំជើបរំជួលសារជាថ្មីទៀតហើយ ដោយបានបង្ហាញខ្លួនក្នុងឈុតហែលទឹកពណ៌ខ្មៅ ឈរបង្អួតរាងក្រោមបរិយាកាសដ៏ស្រស់ថ្លា ក្បែរសមុទ្រ ។ ជាមួយនឹងការបង្ហោះនេះដែរ ហ្វេនៗជាច្រើន បានចូលមកសរសើរពីភាពស៊ិចស៊ី របស់នាងក្នុងឈុតមួយនេះ ដែលបានបញ្ចេញសាច់សស្អាតយ៉ាងមានមន្តស្នេហ៍ អាចឲ្យបុរសៗកាន់តែឈ្លក់វង្វេង ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មុនពេលដែលនាងបង្ហាញខ្លួនដ៏ស៊ិចស៊ីនៅលើឆ្នេរសមុទ្រ តារាស្រី Sririta បានធ្វើការស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ក្នុងការអប់រំធម៌ ដើម្បីធ្វើឲ្យចិត្តមានភាពស្ងប់ស្ងៀម ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖