ទើបតែទិញវីឡាថ្មី! ពេលនេះ ដួង ម៉ានិច កាក់កបខ្លាំង ទិញបន្ថែមផ្ទះមួយទៀតហើយ?

//s5.kh1.co/e2/e234672449c7e85d50fef717ddb32208f0129d18.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រឡេក ទៅមើលពីជីវិតឯកជនរបស់ កញ្ញា ដួង ម៉ានិច ដោយកាលពីថ្មីៗនេះ ទើបតែបង្ហោះផ្ទះល្វែង ដ៏សែនទំនើបមួយ ជាមួយអារម្មណ៍រំភើប។

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាព​សិល្បៈ របស់ តារាសម្តែង កញ្ញា ដួង ម៉ានិច កំពុងតែទទួលបានភាពល្បីល្បាញ លើវិថីមួយនេះ ដោយ ទទួលបានការចាប់អារម្មណ៍ពី សំណាក់អ្នកគាំទ្រកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយសារជោគជ័យ និងមានការគាំទ្រពីសំណាក់មហាជនជាច្រើន កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានចែករំលែកបង្ហាញនូវ ផ្ទះល្វែងបែបទំនើបមួយ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដែលទើបតែទិញ ដែលនេះជាសមទ្ធិផល ញើសឈាមរបស់កញ្ញា ក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមក ។

យ៉ាងណាមិញ ក៏មានមហាជន ជាពិសេស បណ្ដាអ្នកគាំទ្ររបស់ កញ្ញា ដួង ម៉ានិច ជាច្រើនពិតជាសរសើរដល់ជីវិតតារារូបនេះ លើសពីនេះ គេសង្កេតឃើញថា ជីវភាពតារារូបនេះ កាន់តែឡូយឆាយ ក៏ព្រោះតែតារារូបនេះខំប្រឹងធ្វើការមិនថាថ្ងៃយប់។

តែទោះជាយ៉ាងណាក្តី រូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរ និងងឿងឆ្ងល់ ថាផ្ទះនេះជារបស់នាងទិញបន្ថែមទៀតឬយ៉ាងណា ស្របពេលដែលកាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញនូវផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយរួចមកហើយ៕

សូមទស្សនារូបខាងក្រោម៖

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
ដួង ម៉ានិច
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៣៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T