ភ្នំពេញ៖ កាលពីម្សិលមិញ វេលាម៉ោង ៧:០០ នាទីយប់ ផលិតរស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងថ្មីមួយមានចំណងជើង «សង្ស័យ» បកស្រាយដោយលោក នីកូ នៅលើគណនីហ្វេសប៊ុក និងយូធូបផ្លូវការរបស់ផលិតកម្មផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ចាប់តាំងពេលបង្ហោះបទចម្រៀងមួយនេះកាលពីម្សិលមិញមកទល់ពេលនេះបានត្រឹមតែ ២៧ ម៉ោងទេ ដោយទទួលបានអ្នកចូលទស្សនារហូតដល់ជាង ៣០ ម៉ឺននាក់ នៅក្នុងបណ្តាញសង្គមយូធូប (YouTube)។ ទាំងអស់នេះអាចសបញ្ជាក់បានថា បទចម្រៀងមួយនេះពិតជាមានសន្ទុះនៃការគាំទ្រច្រើន រីឯអត្ថន័យនៃបទចម្រៀងវិញចាក់ដោតអារម្មណ៍មិនស្ទើរទេទៅកាន់យុវវ័យមួយចំនួនដែលជួបរឿងបែបនេះ។
តារាចម្រៀង នីកូ មិនដែលធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមជាមួយលោកម្តងណាទេ តែងតែមានអ្វីប្លែកៗពីមួយបទទៅមួយបទ មិនត្រឹមតែប៉ុណ្ណោះរាល់បទចម្រៀងនីមួយៗនៅក្នុងផលិតកម្ម រស្មីហង្សមាសនេះ សុទ្ធតែមានសន្ទុះនៃការគាំទ្រ និងឮស្ទើរតែគ្រប់កន្លែងទៅហើយដែលបើកស្តាប់បទចម្រៀងរបស់លោកដូចជាបទចម្រៀង ថ្ងៃបែកគ្នា, ធ្វើម្តេចខ្ញុំនឹកគេ, ភ្លេចស្រលាញ់ខ្លួនឯង, ចូកមួយ ទៅត្រង់...មានបទ ចម្រៀងជាច្រើនទៀតប៉ុន្តែបទចុងក្រោយនេះគឺបទ សង្ស័យ នេះតែម្តង។
មិនត្រឹមតែចេញបទចម្រៀងមួយមុខទេ លោក នីកូ ក៏នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាគយន្តប្រចាំទូរទស្សន៍ ហង្សមាស ក្នុងពេលឆាប់ៗនេះដែលមានចំណងជើង អាពាហ៍ពិពាហ៍ចៃដន្យ សម្តែងជាតួឯកជាមួយអ្នកនាង ពេជ្រ សូលីកា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖