ភ្នំពេញ៖ អតីតបេក្ខភាពកូនភ្លោះប្រលងក្នុងកម្មវិធី The Voice Kids Cambodia រដូលកាលទី ២ ហេង សាន់ឌី និង ហេង ឌីម៉ង់ ពេលនេះអ្នកទាំងពីរកាន់តែធំពេញរូបពេញរាងជាងមុនផងដែរ។ តែបើងាកទៅមើល ហេង សាន់ឌី ឃើញថា នាងធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ត និងថតបទចម្រៀង ក្រៅពីជាអ្នកចម្រៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើរម្លឹកកាលក្មេងស្រីកូនភ្លោះទាំងពីរនាក់រូបនេះ កាលនៅប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ មានវ័យក្មេង តែសមត្ថភាពចម្រៀងបានយ៉ាងល្អ។ តែអ្នកទាំងពីរមិនទទួលបានប៊ូតុងពីគណកម្មការ ដើម្បីទៅវគ្គបន្តឡើយ។ តែទោះបីជាយ៉ងណា នាងពេលនេះ ហេង សាន់ឌី ក៏កំពុងវិវត្តខ្លួនក្លាយជាតារាសម្ដែងមួយរូបផងដែរ។ ដែលនាងធ្លាប់បានសម្ដែងក្នុងរឿង «កូនពស់កេងកង» នោះ ក្មេងស្រីរូបនេះបានដើរតួងអង្គឈ្មោះ នាងអ៊ិត ជាកូនរបស់ នាងនីផងដែរ។
ជាក់ស្ដែង បើក្រឡេកមកមើលសម្រស់ ហេង សាន់ឌី នាពេលនេះវិញឃើញថា នាងកាន់តែពេញក្រមុំ ចំណែករូបសម្ផស្សវិញក៏ស្រស់សោភាទៀតផង។ ដោយថ្មីៗនេះ នាងថតរូបស្លៀកឈុតបែបកូនក្រមុំ តុបតែងមុខយ៉ាងស្រស់ស្អាត មើលទៅនាងសឹងតែមិនស្គាល់ទៅហើយ។ ដោយរូបភាពប៉ុន្មានសន្លឹកនោះបង្ហាញថា តារាស្រីរូបនេះ កាន់តែធំពេញរូបពេញរាង មានរូបឆោមស្រស់ស្សស្អាតផូរផង់ គួរឲ្យទាក់ទាញតែម្ដង៕
ប្រភពរូបភាព៖ Lux Rayuth
សូមទស្សនារូបភាពខាងក្រោម៖