អូស្រ្តាលី៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើ អត្តពលិកអូឡាំពិក របស់អូស្រ្តាលី លោក Alex Pullin បានស្លាប់កំឡុងពេលរូបគាត់ទៅច្រមុចបរបាញ់ត្រីក្នុងសមុទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ៣២ឆ្នាំរូបនេះ ដែលជាជើងឯកក្តារស្គីទឹកកកពិភពលោក២ដង បានបាត់បង់ជីរិតនៅឆ្នេរសមុទ្រ Palm Beach ប្រទេសអូស្រ្តាលី។ យោងតាមសេចក្ដីរាយការណ៍ របស់ The Courier Mail បានឲ្យដឹងថា Pullin បានដាច់ដង្ហើមក្នុងរយះពេលដ៏ខ្លី នៅវេលាម៉ោង១០នឹង៣០នាទីព្រឹក។
គាត់បានទទួលរងការបាត់បង់ខ្យល់អុកស៊ីសែន ហើយក៏សន្លប់នៅខាងក្រោមទឹក។ Pullin ត្រូវបានគេប្រទះឃើញអណ្ដែតលែងដឹងខ្លួននៅលើផ្ទៃសមុទ្រ ដោយអ្នកច្រមុជម្នាក់ បន្ទាប់ពីមានការស្រែកប្រាប់ពីអ្នកលេងក្ការលើទឹកម្នាក់ទៀត។
មុន Pullin ស្លាប់ គាត់បានបង្ហោះរូបភាព និងវីដេអូជាមួយមិត្តស្រីរបស់គាត់ គឺតារាម៉ូឌែល Ellidy Vlug។ គួររម្លឹកដែរថា កីឡាកររូបនេះបានសាងកេរ្តិ៍ឈ្មោះជូនគ្រួសាររបស់គាត់ ជាមួយនឹងភាពជោគក្នុងវិស័យស្គឺទឹកកក ដែលឪពុកម្តាយរបស់គាត់ ជាអ្នកបង្រៀនផ្ទាល់កាលពីមានអាយុពីរឆ្នាំ៕
ប្រភព៖ The Sun