កូរ៉េខាងត្បូង ៖ មិនមែនជាលើកទីមួយឡើយ ដែលតារាស្រីល្បីៗ ក្នុងវិស័យ Kpop ចាប់អារម្មណ៍ទៅលើ ស្ទីលសក់ពណ៌ផ្កាឈូក ដែលជាពណ៌ស្រស់ឆើត សាកសមនឹងមនុស្សដែលមានស្បែក សភ្លឺរលោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ បន្ទាប់ពីបានឃើញ Jennie សមាជិកក្រុម BLACKPINK ត្រលប់មកវិញ ជាមួយនឹងស្ទីលសក់ពណ៌ផ្កាឈូក ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង។
ក្នុងពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្ដាញអ៊ីនធើណែតមួយចំនួន ក៏បានបង្ហាញអារម្មណ៍ នឹករលឹកដល់ស្ទីលសក់ប្រភេទនេះ ដែលតារាស្រីដទៃៗទៀត ក្នុងវិស័យ Kpop ធ្លាប់បានធ្វើ កាលពីមុន។
ចង់ដឹងថា តើតារាស្រីល្បីៗរូបណាខ្លះ ធ្លាប់បានលាបសក់ពណ៌ផ្កាឈូក ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញអ៊ីនធើណែត?
តោះមកទស្សនារូបភាពខាងក្រោម ៖
១. Jennie ក្រុម BLACKPINK
២. Irene ក្រុម Red Velvet
៣. Nakyung ក្រុម fromis_9
៤. Solar ក្រុម MAMAMOO
៥. IU
៦. Dahyun ក្រុម TWICE