បរទេស៖ តារាសម្តែងស្រី Naya Rivera ត្រូវបានគេសន្មតថា បានស្លាប់បាត់ហើយ បន្ទាប់ពីកូនប្រុសអាយុ ៤ ឆ្នាំរបស់នាងត្រូវបានគេរកឃើញ នៅលើទូកតែម្នាក់ឯង នៅពេលនាងទៅលំហែកាយ តែពីរនាក់ ជាមួយកូនប្រុសនាង នៅបឹង Piru ក្នុងរដ្ឋ California កាលពីរសៀល ថ្ងៃពុធ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ប៉ូលិសបានរកឃើញអាវកាក់របស់នាង នៅលើទូកហើយជឿថា នាងបានធ្លាក់ទៅក្នុងបឹងហែលទឹក ដោយទទួលស្គាល់ថា នេះអាចជាករណីលង់ទឹក ហើយត្រូវបានគេបានរាយការណ៍ថា ឡានរបស់នាងត្រូវបានគេរកឃើញនៅក្បែរនោះ ថែមទៀតផង។
លើសពីនេះ យោងតាមលោក Eric Buschow អ្នកនាំពាក្យការិយាល័យប៉ូលិសប្រចាំតំបន់ បាននិយាយថាពួកគេបានចាប់ផ្តើមស្វែងរកជនរងគ្រោះ ដែលលង់ទឹកនៅឯអាងស្តុកទឹកនៅម៉ោងប្រហែល ១ រសៀល ដោយបានជឿជាក់ថា Rivera ត្រូវបានគេសន្មតថា បានលង់ទឹកស្លាប់ហើយ ការស្វែងរកត្រូវបានធ្វើឡើងនៅកន្លែងកើតហេតុ ដើម្បីរកសាកសពរបស់នាង។
អ្វីដែលពិសេស ក្រុមមុជទឹកក៏បានខិតខំស្វែងរក និងជួយសង្គ្រោះ ដោយបានប្រើឧទ្ធម្ភាគចក្រមួយគ្រឿង និង Drone បើកត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយក្នុងការរុករក ដោយគិតត្រឹមម៉ោង ៨ យប់សាកសពមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។
គួរបញ្ជាក់ថា Rivera ក៏ទើបតែបានចែកចាយរូបភាពលើ បណ្តាញសង្គមរបស់នាង កាលពីថ្ងៃទី ៧ ខែកក្កដាកន្លងទៅ ដោយបានចែករំលែករូបថតដ៏រំជួលចិត្ត របស់នាងជាមួយកូនប្រុស គឺលោក Josey Hollis ផងដែរ៕