ភ្នំពេញ៖ តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស ពេលនេះនាងកាន់តែជោគជ័យលើវិស័យសិល្បៈ និងមានមុខជំនួញផ្ទាល់ខ្លួន ដោយមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា នាងពិតជាមានភាពមមាញឹកជាមួយការងារសិល្បៈយ៉ាងខ្លាំង។ ហើយតារាស្រីរូបនេះ ក៏តែងតែបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើងាកពីជិវិតឯកជនរបស់តារាចម្រៀងស្រីរូបនេះ កាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យជាងមុនទៀតផង។ ជាពិសេស នាងតែងតែប្រើប្រាស់សម្ភារៈម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រជាញញឹកញាប់ផងដែរ។ ហើយរាល់ពេលដែលតារាចម្រៀងរូបនេះ ទិញគ្រឿងអលង្ការម្ដងៗចំណាយមិនក្រោមខ្ទង់ម៉ឺនដុល្លារឡើយ។
ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា កញ្ញា ទេព បូព្រឹក្ស ជាតារាស្រីដែលអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយខែៗ ហើយនាងហ៊ានចំណាយលុយច្រើនសម្រាប់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលជាញើសឈាមខ្លួនខំរកមកដោយលំបាក។ ជាក់ស្ដែង មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូពីសកម្មភាពទៅទិញគ្រឿងពេជ្រសារជាថ្មី ក្រោយចុះកុងត្រាជា ទូតសុឆន្ទៈឲ្យផលិតផលមួយរួចមក។
ដោយក្នុងនោះឃើញថា នាងបានចំណាយទិញគ្រឿងពេជ្រថ្មីនោះរហូតដល់ ៣៣៣៣២ ដុល្លារផងដែរ។បន្ទាប់ពីទីញឈុតគ្រឿងពេជ្រ មានខ្សែ.ក ក្រវិល និងនាឡិកាអស់ខ្ទង់ម៉ឺនដុល្លាររួចមក តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ ជាពិសេស មានហ្វេនៗជាច្រើនលាន់មាត់សរសើរពីនាងស្ទើរតែគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖