ចិន៖ កាលពីថ្មីៗនេះ រូបភាពមួយដែលបានចែកចាយ ពាសពេញលើសង្គម Weibo និងកំពុងល្បីលើបណ្តាញសង្គមនានា នៅក្នុងប្រទេសកូរ៉េ ក្រោយពីបានឃើញ បុរសចំណាស់ម្នាក់បានឈររង់ចាំកូនស្រី ដោយមានរូបភាពក្រុម BTS ដែលជាសមាជិក Jin នៅក្នុងដៃទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេស រូបភាពនេះដែរ ត្រូវបានអ្នកគាំទ្ររបស់ ក្រុមតារាចម្រៀងប្រុសលំដាប់ពិភពលោក BTS មានការសប្បាយចិត្តជាពន់ពេក និងរំជួលជាខ្លាំង ដែលបានឃើញបុរសជនជាតិចិនរូបនេះ បានឈររង់ចាំ កូនស្រីចេញពីប្រលងថ្នាក់ជាតិ ដើម្បីជាការលើកទឹកចិត្តដល់កូនស្រីរបស់ខ្លួន ដោយបានកាន់រូបភាព សមាជិក Jin ដែលជាអាយដលរបស់នាង បែបនេះទៅវិញ។
ក្រោយពីឃើញរូបភាពបែបនេះ មាន Army លើសកលលោក(ឈ្មោះ fandom របស់ក្រុមBTS) បានកោតសរសើរដល់ទឹកចិត្តឪពុក ដែលបានលះបង់ ឈរចាំអស់រយៈពេលជាយូរ លើសពីនេះទៀត បាននិយាយថា ក្មេងស្រីម្នាក់នោះពិតជាសំណាងណាស់ដែលមានឪពុកបែបនេះ ហ៊ានធ្វើរឿងអស់សំណើចមួយនេះ ដើម្បីជាការលើកទឹកចិត្តកូន៕
សូមទស្សនារូបខាងក្រោម៖