ចិន៖ ជាការពិតណាស់ មនុស្សដែលស្អាត ទោះប្តូរម៉ូតសក់របៀបណា ក៏នៅតែស្អាត ជាក់ស្តែង តារាស្រីចិនដ៏ល្បី Dilraba បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងសង្គម Instagram ជាមួយម៉ូតសក់ថ្មី របស់នាង ពិតជាប្លែកខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគណនីផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះ បានចែកចាយរូបភាពថ្មី ជាមួយសក់សេះ លើចិញ្ចើម អមជាមួយពណ៌សក់ប្រាក់ បែកស្វាយ ដ៏ប្លែកមួយនេះ មើលទៅកាន់តែមានទឹកមុខដ៏ក្រម៉ិចក្រមើម ទទួលបានការកោតសរសើររាប់មិនអស់ពីសម្រស់ដ៏ទាក់ទាញ បែបឃ្យូតមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ នេះជារឿងកម្រដែលរូបនាង បានចែកចាយរូបភាពលើ Instagram មិនថាលើបណ្តាញសង្គមផ្សេងទៀតឡើយ យ៉ាងណាមិញ បន្ទាប់ពីបានបង្អួតរូបភាពថ្មីរួមមក តារាស្រីរូបនេះ មិនធ្វើឲ្យហ្វេនៗ ខកបំណងឡើយជាមួយរូបភាពថ្មីៗ របស់នាង៕
សូមទស្សនារូបខាងក្រោម៖