បរទេស៖ ពពួកសត្វដាយណូស័របានត្រាច់ចរនៅលើផែនដីរបស់យើង កាលពីរាប់លានឆ្នាំមុន ប៉ុន្តែបើអ្នកចង់ដឹងថា ពួកវាមានរូបរាងបែបណា មុខងារមួយនៅក្នុងការស្វែងរបស់ Google អាចជួយអ្នកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Google ទើបតែបានបន្ថែមសត្វដាយណូស័រចំនួន១០ ជាមួយបច្ចេកវិទ្យា AR (augmented reality) ដែលជួយអ្នកស្វែងរក អាចស្វែងយល់បន្ថែមពីរូបរាង ទំហំ និងពណ៌សម្បុររបស់សត្វទាំងនោះ តាមរយៈរូបរាង 3D។
កាលពីឆ្នាំមុន Google បានបន្ថែមបច្ចេកវិទ្យា AR ទៅលើសត្វមួយចំនួននៅក្នុងការស្វែងរក ដូចជា សត្វឆ្មា ខ្យាដំរី ខ្លាឃ្មុំ ឆ្កែ ខ្លា និងប្រភេទសត្វជាច្រើនទៀត ដែលអាចមើលបានជាលក្ខណៈរូបរាង 3D។
ឥឡូវនេះ គេបានបន្ថែមសត្វដាយណូស័រ ជាមួយបញ្ជីឈ្មោះ ដែលអាចស្វែងរកជាមួយបច្ចេកវិទ្យា AR។ សត្វដាយណូស័រទាំងនោះរួមមាន Tyrannosaurus rex, Velociraptor, Triceratops, Spinosaurus, Stegosaurus, Brachiosaurus, Ankylosaurus, Dilophosaurus, Pteranodon, និង Parasaurolophus។ ដោយគ្រាន់តែវាយឈ្មោះសត្វទាំងនេះ នៅរបាស្វែងរករបស់ Google អ្នកនឹងឃើញមុខងារ View in 3D នៅក្នុងលទ្ធផលនៃការស្វែងរក រួចអ្នកអាចមើលឃើញពួកវា ហាក់ដូចជាកំពុងមានជីវិត។
មិនមែនសុទ្ធតែទូរសព្ទឬ tablet ទាំងអស់សុទ្ធតែអាចឃើញពួកវា នៅក្នុងបច្ចេកវិទ្យា AR បានទេ ដោយសារតែមានការកំណត់ផងដែរ។ ចំពោះអ្នកប្រើប្រាស់ Android អ្នកត្រូវមានឧបករណ៍ដែលគាំទ្រ ARCore-supported device ហើយចំពោះអ្នកប្រើ iOS ត្រូវតែមាន iOS 11 ឡើងទៅ។ បើសិនជាអ្នកមានគ្រប់លក្ខខណ្ឌទាំងនេះហើយ អ្នកអាចស្វែងពាក្យខាងលើនេះ ដោយប្រើ Google app, Chrome browser នៅលើ iOS ឬ browser ផ្សេងៗ នៅលើ Android៕