អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus បកស្រាយ ១៥ សំនួរទាក់ទងនឹងក្លិប គ្រូបង្វឹក និងកីឡាករល្បីៗ

//s5.kh1.co/b1/b14dd9afddefdb6ce0da4820a365a45c38dcaf94.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus បានចាកចេញពីក្លិបនៅឆ្នាំ ២០១៩ ហើយមកដល់ពេលនេះ លោកមិនទាន់មានក្លិបដឹងនាំនៅឡើយទេ។

លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus បានចាកចេញពីក្លិបនៅឆ្នាំ ២០១៩ ហើយមកដល់ពេលនេះ លោកមិនទាន់មានក្លិបដឹងនាំនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាសែត Marca បានធ្វើបទសម្ភាស និងបានសួរសំនួរជាច្រើនដល់លោកទាក់ទងនឹងគ្រូបង្វឹក និងកីឡាករឆ្នើមៗនៅលីគល្បីៗនៃទ្វីបអឺរ៉ុប។ អ្វីដែលសំខាន់នោះគឺលោកបានកោតសរសើរដល់ Zinedine Zidane ចំពោះទិកនិចដឹកនាំរបស់គាត់ក្នុងកំឡុងពេលដែលគាត់ជាគ្រូបង្វឹកក្រុម Real Madrid ។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

ខាងក្រោមនេះជាកម្រងសំនួរដែល Allegri បានឆ្លើយតប៖

១. លោកគ្រូបានចេញពីក្លិប Juventus ក្នុងឆ្នាំ ២០១៩ តើលោកបានធ្វើអ្វីតាំងពីពេលនោះមក?

ចម្លើយ៖ ខ្ញុំបានសិក្សាបន្ថែម និងចំណាយពេលវេលារីករាយជាមួយគ្រួសារនៅទីក្រុង Livorno ។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

២. តើលោកអាចនឹងដឹកនាំនៅអុីតាលី ឬនៅក្លិបបរទេសណាមួយក្នុងពេលឆាប់ៗនេះទេ?

ចម្លើយ៖ ខ្ញុំមិនខ្វល់ថាវានៅទីណាទេ។ ខ្ញុំកំពុងស្វែងរកក្លិបមួយដើម្បីចែករំលែកគម្រោងដឹកនាំជាមួយគ្នា និងមានមហិច្ឆិតាប្រកួតប្រជែងដើម្បីឈ្នះជាមួយគ្នា។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

៣. តើលោកចង់បង្វឹកនៅ LaLiga Santander ទេ?

ចម្លើយ៖ តើអ្នកណាទៅដែលក្នុងចិត្តនឹងឆ្លើយថាទេចំពោះសំណួរនេះ? គ្មាន​នោះទេ។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

៤. លោកធ្លាប់ឈ្នះជើងឯក Serie A ចំនួន ៥ ដងជាមួយ Juventus តើលោកគិតថាពួកគេនឹងឈ្នះពាននេះលើកទី ៩ នៅរដូវកាលនេះដែរឬទេ?

ចម្លើយ៖ រចនាសម្ព័ននៅក្លិបនេះគឺត្រូវបានបង្កើតឡើងដើម្បីឈ្នះ និងឈ្នះ។ នោះហើយជាមូលហេតុដែលខ្ញុំគិតថាពួកគេនឹងបន្តឈ្នះជាច្រើនឆ្នាំ។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

៥. តើលោកគិតថា AC Milan អាចឈ្នះពានរង្វាន់នេះម្តងទៀត ឬយ៉ាងណា?

ចម្លើយ៖ ជាអកុសល ខ្ញុំគិតថាពួកគេនៅតែខ្វះខាតបន្តិច។ AC Milan ត្រូវមានផែនការរឹងមាំ និងស្ថិតស្ថេរ។ ការផ្លាស់ប្តូរក្រុមរៀងរាល់រដូវកាលមិនធ្វើឱ្យក្រុមរីកចម្រើននោះទេ។

AC Milan
AC Milan

៦. តើលោកគិតថា Lautaro Martinez មានអ្វីពិសេសសម្រាប់ Barcelona ដែរឬទេ?

ចម្លើយ៖ ការពាក់អាវរបស់ក្រុមបាសេឡូណាពិតជាមានទំនួលខុសត្រូវខ្ពស់ណាស់ ហើយកីឡាករណាក៏ដោយត្រូវតែមានកម្លាំង និងបុគ្គលិកលក្ខណៈល្អដើម្បីមានសមត្ថភាពពាក់អាវក្រុមមួយនេះ។ Lautaro មានគុណសម្បត្តិពេញលេញអាចទទួលបានភាពជោគជ័យ។ គាត់ធ្វើបានយ៉ាងល្អនៅក្រុម Inter នៅពេលនេះ ប៉ុន្តែយើងនឹងដឹងថាតើគាត់អាចបង្ហាញខ្លួននៅ Camp Nou ថ្ងៃណាមួយបាន ទេ។

Lautaro Martinez 
Lautaro Martinez 

៧. តើអ្នកគិតថាអ្វីជាភាពខុសគ្នាធំបំផុតរវាង LaLiga Santander និង Serie A?

ចម្លើយ៖ វាហាក់មានសេចក្តីរីករាយជាងក្នុងការលេងនៅ La Liga ទោះបីជាលទ្ធផលបែបណាក៏ ដោយ។ បន្ទាប់ពីរកគ្រាប់បាល់បានក្រុមនៅតែបន្តលេងដូចជាមិនមានអ្វីកើតឡើង។ ម្យ៉ាងវិញទៀតនៅប្រទេសអុីតាលី ក្រុមពោរពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ក្នុងការលេង។ អ្វីដែលក្រុមផ្តោតនោះគឺការយកឈ្នះ។

 LaLiga Santander និង Serie A
 LaLiga Santander និង Serie A

៨. តើអ្នកគិតថាវាពិបាកក្នុងការលេងបាល់ទាត់អុីតាលីមែនទេ?

ចម្លើយ៖ ត្រូវហើយ! ដូចអ្វីដែលខ្ញុំបាននិយាយពីមុនអ៊ីចឹង។ នៅទីនេះកីឡាករមិនមានសេរីភាពទេ ហើយវាធ្វើឱ្យមានការលំបាកពេលចូលលេង។

https://s5.kh1.co/__image/w=650,h=697,q=100/f7/f79c980dac8f4ba6dd3152fb564b50f376dbbf54.jpg

៩. ហេតុអ្វីបានជា Juventus ហាក់មិនសូវលេចធ្លោខ្លាំងក្នុងការប្រកួតពានអឺរ៉ុប? ពួកគេមិនបានឈ្នះពានរង្វាន់ Champions League ចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។

ចម្លើយ៖ ខ្ញុំមិនយល់ស្របនឹងរឿងនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេធ្វើបានយ៉ាងល្អដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ២ ដង (ឆ្នាំ ២០១៥ និង ២០១៧) និងបានទំលាក់ក្រុមខ្លាំងមួយចំនួនថែមទៀតផង។

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbc699ee39a6a3ebdac979bd13818b92796ea21d.jpg

១០. តើអ្នកគិតថា Cristiano Ronaldo នឹងលេងឱ្យ Juventus បានយូរឆ្នាំទៀតទេ?

ចម្លើយ៖ បាទពិតណាស់។

Ronaldo និង 

លោក Massimiliano Allegri
Ronaldo និង  លោក Massimiliano Allegri

១១. តើអ្នកគិតថា Juventus រីកចម្រើនខ្លាំងពេលមាន Cristiano Ronaldo ដែរឬទេ?

ចម្លើយ៖ បាទពិតណាស់! គ្មានអ្វីត្រូវសង្ស័យនោះទេ។

  លោក Massimiliano Allegri, Ronaldo និងលោក Maurizio Sarri
  លោក Massimiliano Allegri, Ronaldo និងលោក Maurizio Sarri

១២. តើគ្រូបង្វឹកជនជាតិអេស្ប៉ាញមួយណាដែលលោកកោតសរសើរខ្លាំង?

ចម្លើយ៖ ជាក់ស្តែងគឺលោក Pep [Guardiola]  និង Luis Enrique ។

 លោក Pep និងលោក  Luis Enrique
 លោក Pep និងលោក  Luis Enrique

១៣. តើអ្នកចូលចិត្តចំណុចណាពី Zinedine Zidane?

ចម្លើយ៖ ភាពខ្លាំងដែលគាត់មានគឺការស្វែងរកតុល្យភាពដែលមិនអាចខ្វះបានរបស់ក្រុម ដែលពោរពេញទៅដោយការប្រឹងប្រែងហ្វឹកហាត់ និងទេពកោសល្យខ្ពស់។ សម្រាប់ខ្ញុំ ការដាក់ខ្សែបម្រើ Casemiro គឺបង្ហាញពីចំណុចល្អបំផុតរបស់ Zizou ។

  លោក Massimiliano Allegri
  លោក Massimiliano Allegri

១៤. តើអ្នកចូលចិត្តចំណុចណាខ្លះពី Diego Simeone?

ចម្លើយ៖ គឺសមត្ថភាពពិសេសរបស់គាត់ក្នុងការបង្កើតការយល់ចិត្តជាមួយក្រុមរបស់គាត់។ Diego និងកូនក្រុមរបស់គាត់គឺជាដៃគូដែលមិនមានក្រុមណាដូច។ ខ្ញុំមិនដឹងថាមានគ្រូបង្វឹកណាផ្សេងដែលមានសមត្ថភាពដូចអ្វីដែលស្រដៀងនឹង Diego ទេ។

លោក Diego Simeone  និងលោក Massimiliano Allegri
លោក Diego Simeone  និងលោក Massimiliano Allegri

១៥. លោកធ្លាប់មានទំនាក់ទំនងជាមួយ Real Madrid ប៉ុន្មានដងហើយ? តើលោកមានឱកាសចូលរួមទេ?

ចម្លើយ៖ កាលពី ២ ឆ្នាំមុនធ្លាប់មានទំនាក់ទំនង ប៉ុន្តែគ្មានអ្វីកើតឡើងដោយសារខ្ញុំនៅជាប់កុងត្រាជាមួយ Juventus ទៅហើយ។ លើសពីនេះទៅទៀត ពេលនោះខ្ញុំមានការប្តេជ្ញាចិត្តលើសីលធម៌យ៉ាងមុតមាំចំពោះក្លិប និងអ្នកគាំទ្រផងដែរ៕

លោក Massimiliano Allegri
លោក Massimiliano Allegri

ប្រភពMarca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T