នាយសង្ហាលេងធ្ងន់ៗណាស់ ក្នុងជំនួបជាមួយ លី រិទ្ធី (មានវីដេអូ)

//s5.kh1.co/78/7832e2a496c7b3693219a3a53acd23a0b463cc27.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បញ្ចេញអស់ហើយ ទាំងកែង និងស្នៀតពិសេសៗ

ភ្នំពេញ៖ នាយសង្ហា ឡៅ ចន្រ្ទា ព្រលះគ្មានទុកទេ ដោយប្រើកែងយ៉ាងសន្ធាប់ ពេលប៉ះ លី រិទ្ធី នៅសង្វៀនស៊ីប៊ីអេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងការប្រកួតនេះអ្នកទាំងពីរ គ្មានការយល់យោគឡើយ សម្រុកគ្នាតាំងពីចុងទឹកទី១ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចន្រ្តា ទទួលជ័យជម្នះ
ឡៅ ចន្រ្តា ទទួលជ័យជម្នះ

សំឡេងនៃការទាត់ និងកណ្តាប់ដៃលាន់ពេញសង្វៀន ដោយការវាយចេញធ្ងន់ៗ មើលទៅគួរឲ្យព្រឺព្រួច។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការសម្រុកគ្នាជិត៥ទឹក ស្ទើរគ្រប់ស្នៀត ទាំងកែងដ៏មុតស្រួចរបស់ ចន្ទ្រា មិនបណ្តាលឲ្យមានលោហិត ឬបាត់បង់ស្មារតីក្នុងទឹកណាមួយឡើង។ ជាលទ្ធផល នាយសង្ហាបានទទួលជ័យជម្នះដោយពិន្ទុក្នុងការប្រកួតនេះ៕

ចង់ឃើញការប្រកួតរបស់ អ្នកទាំងពីរ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ ៖ MSR Sports)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T