ភ្នំពេញ៖ តារាចម្រៀងដែលមានសម្លេងថ្នម ពីរោះលន្លង់លន្លោច និងពូកែដាក់មនោសញ្ចេតនា អ្នកនាង សុគន្ធ និសា កាលពីប៉ុន្មានថ្ងៃមុននេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលអ្នកនាងបានបកស្រាយបទចម្រៀងរួមគ្នាចំនួន ០២បទ ជាមួយ កុមារី ឃុយ ម៉ីហៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងដែលអ្នកទាំងពីរបកស្រាយ ជាប្រភេទបទបែបមរតកដើមមានចំណងជើងថា “ស្រណោះផាត់ជាយ” និងបទ “ខ្យល់កំពូលភ្នំ” ដែលស្តាប់មិនជិនណាយនោះទេ។
គួររំឮកផងដែរថា កុមារី ឃុយ ម៉ីហៀង ធ្លាប់បេក្ខភាពប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ និងជាកូនសិស្សសំណព្វផ្ទាល់របស់អ្នកនាង សុគន្ធ និសា ដែលអាចឆ្លងមកដល់វគ្គចុងក្រោយនៃកម្មវិធីបានដោយជោគជ័យ៕
សូមទស្សនារូបភាព និងវីដេអូចម្រៀងរបស់អ្នកទាំងពីរទាំងអស់គ្នា៖