រកឃើញហើយ! អេលីត ចំរើន ប្រើរន្ទះជើងរបស់ខ្លួនផ្តួល វ៉ាន់ វឿន ក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស អមដោយប្រាក់រង្វាន់១ម៉ឺនដុល្លារ

//s5.kh1.co/f5/f527850f6d06ddb84429df2c2c85fca1920613ef.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចំរើន គ្រងជាម្ចាស់ខ្សែក្រវ៉ាត់ ក្រោយធ្វើឲ្យ វ៉ាន់ វឿន ខូចដៃ

ភ្នំពេញ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវ៉ាត់មាស អធិរាជគុនខ្មែរ នៅសង្វៀនភីអ៊ិនអ៊ិន រួមជាមួយប្រាក់រង្វាន់ ៤០លានរៀល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពិតជាកក្រើកមិនធម្មតានៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វ៉ាន់ វឿន វាយដៃទៅលើ ចំរើន
វ៉ាន់ វឿន វាយដៃទៅលើ ចំរើន

វ៉ាន់ វឿន និង អេលីត ចំរើន សុទ្ធតែជាកីឡាករជើងខ្លាំងនៅក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ដែលពួកគេគឺជាបេក្ខភាពពីររូបត្រូវប្រកួតគ្នាដណ្តើមយកលេខមួយ ដើម្បីក្លាយជាម្ចាស់ជើងឯក។ ក្នុងការប្រកួតរវាងអ្នកទាំងពីរ ពិតជាធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង ដោយការសម្រុកគ្នាឥតល្ហែ តាំងពីទឹកទី១មកម្ល៉េះ ប៉ុន្តែនៅក្នុងទឹកទី៤ ចំរើន បានប្រើរន្ទះជើងឆ្វេងរបស់ខ្លួន ទាត់រហូតធ្វើឲ្យកូនសិស្សលោកគ្រូ ធន់ សុភា កីឡាករ វ៉ាន់​ វឿន ខូចដៃមិនអាចបន្តការប្រកួតទៀតបាន។

វ៉ាន់ វឿន របួសដៃក្រោយការទាត់របស់ ចំរើន ជាច្រើនជើង
វ៉ាន់ វឿន របួសដៃក្រោយការទាត់របស់ ចំរើន ជាច្រើនជើង

ទីបំផុតក៏សូមអបអរ ម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស អធិរាជគុនខ្មែរ កីឡាករ អេលីត ចំរើន មកពីក្លិបប៉ែនកាក់គុនខ្មែរ ដែលជាកូនសិស្សលោកគ្រូ ស៊ន អេលីត ហើយក៏ចូលរួមសោកស្តាយទៅដល់កីឡាករ វ៉ាន់ វឿន ផងដែរ៕

ចំរើន និងលោកគ្រូរបស់គេ
ចំរើន និងលោកគ្រូរបស់គេ
ចំរើន ក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស
ចំរើន ក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាស

ប្រភពPNN Sports

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T