ថៃ៖ អាចនិយាយបានថា នាង Diyar Donavanik គឺជាតារាម៉ូដែល ដ៏ល្បីឈ្មោះមួយរូប ដែលមានភាពលេចធ្លោនៅក្នុងឧស្សាហកម្មកម្សាន្ត របស់ប្រទេសថៃ ជាពិសេស នាងត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្នុងការបង្ហាញម៉ូត ជាមួយនឹងរូបរាងដ៏ទាក់ទាញ ធ្វើឲ្យមានការគាំទ្រពីហ្វេនៗ កាន់តែច្រើនឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មីៗនេះ Diyar បានផ្ដល់ដំណឹងមួយ ធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រ បន្ទាប់ពីបានលាតត្រដាងរឿង ដែលនាងបានទទួលការវះកាត់ ដើមទ្រូង នៅឯមន្ទីរពេទ្យ ព្រមទាំងបានបង្ហាញរូបភាពរបស់នាងនៅក្នុងសម្លៀកបំពាក់អ្នកជំងឺ តាមរយៈបណ្ដាញសង្គម Instagram ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាម៉ូដែលរូបនេះ ក៏បានបង្ហាញពីមូលហេតុ ដែលបានសម្រេចចិត្តវះកាត់ដើមទ្រូង ដោយបានបង្ហើបថា នៅក្នុងចិត្តរបស់នាង គឺចង់ធ្វើវាតាំងពីយូរណាស់មកហើយ ហើយមូលហេតុដែលធ្វើបែបនេះ គឺដោយសារតែនាងមិនចូលចិត្តពាក់អាវទ្រនាប់ ពេលថតរូប ដើរម៉ូត ហើយថែមទាំងបានស្វែងរក ទីកន្លែងដែលគួរតែទៅវះកាត់ទៀតផង ម៉្យាងវិញទៀត នាងថែមទាំងបានប្រាប់ទៀតថា ការពិតទៅ វាមិនគួរឱ្យខ្លាចដូចដែលគិតទេ ហើយ ការវះកាត់នេះ គឺបានដំណើរការយ៉ាងរលូន និងមានការថែរក្សាបានល្អគ្រប់ជំហាន តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖