លើកដំបូងបំផុត ដែលក្រុមតារាវិទូអាចពិនិត្យឃើញ ស្នូលរបស់ភពមួយដ៏សែនឆ្ងាយ

//s5.kh1.co/ba/ba79893117a8d7dc7a3d844a6deb45aae469e464.jpg
បច្ចេកវិទ្យា

 ០២-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការវិលឆ្លងកាត់ផ្កាយគឺវិធីសាស្ត្រមួយ ដែលគេប្រើដើម្បីស្វែងរកភព នៅពេលដែលពន្លឺរបស់ផ្កាយមានអ្វីមកបាំងកាត់មុខ។

ស៊ីលី៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ក្រុមតារាវិទូអាចពិនិត្យមើលស្នូលរបស់ភពមួយ ជាលើកដំបូង។ ស្នូលនេះមានទំហំប្រហាក់ប្រហែលនឹងភពណិបទួន ហើយវាត្រូវបានគេរកឃើញ វិលជុំវិញផ្កាយស្រដៀងនឹងព្រះអាទិត្យ ដែលមានចម្ងាយ៧៣០ឆ្នាំពន្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិត​ ភពនេះស្ថិតនៅជិតផ្កាយរបស់វា ហើយវាអាចធ្វើដំណើរបានមួយជុំវិញផ្កាយរបស់វា ក្នុងរយៈពេល១៨ម៉ោងនៃផែនដី (បើប្រៀបធៀបទៅនឹងគន្លងផែនដី ៣៦៥ថ្ងៃជុំវិញព្រះអាទិត្យរបស់យើង)។ ចំណែកសីតុណ្ហភាពផ្ទៃស្នូលរបស់វាគឺ១៥២៦.៨៥អង្សាសេ។ ក្រុមតារាវិទូបានរកឃើញភពនេះ ដែលត្រូវបានគេហៅថា TOI 849 b ខណៈពេលកំពុងស្រាវជ្រាវតាមរយៈទិន្នន័យដែលប្រមូលបានពីផ្កាយរណបរបស់ណាសា Transiting Exoplanet Survey Satellite (TESS)។

ភពដ៏ចម្លែកមួយ នៅក្រៅប្រព័ន្ធព្រះអាទិត្យ
ភពដ៏ចម្លែកមួយ នៅក្រៅប្រព័ន្ធព្រះអាទិត្យ

ការវិលឆ្លងកាត់ផ្កាយគឺជាវិធីសាស្ត្រមួយ ដែលគេប្រើដើម្បីស្វែងរកភព នៅពេលដែលពន្លឺរបស់ផ្កាយមានអ្វីមកបាំងកាត់មុខ។ ក្រុមអ្នកស្រាវជ្រាវបានតាមដានបន្ថែម ដោយប្រើឧបរកណ៍ HARPS នៅមន្ទីរអង្កេតតារាសាស្ត្រ European Southern Observatory ក្នុងប្រទេសស៊ីលី។ ឧបករណ៍នេះអាចកំណត់ពីទំហំម៉ាស់របស់ភពនានា ដែលរកឃើញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T