ភ្នំពេញ៖ ពេជ្រសោភា បានឈានមួយជំហានទៀត តាមរយៈការដាក់ទុនរកស៊ីធំឆ្លងប្រទេសនោះគឺ ការនាំយកផលិតផលរក្សារសម្រស់ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ពីគ្លីនិក WONJIN ដែលមានតែរូបនាងតែម្នាក់គត់មានសិទ្ធិនាំចូលផ្ដាច់មុខ នូវផលិតផលទាំងនោះ មកចែកចាយលក់នៅស្រុកខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាហង្សមាសរូបនេះមិនប្រាប់ពីទំហំទឹកប្រាក់ ដែលនាងធ្វើវិនិយោគនេះទេ ថាចំណាយអស់ប៉ុន្មាន ប៉ុន្ដែតាមអ្នកដែលរកស៊ីផ្នែកនេះ បានបង្ហើបឲ្យដឹងថា ការចំណាយដល់ទៅរាប់សែនដុល្លារឯណោះ ព្រោះការកុម៉្មង់ទិញដឹកតាមកប៉ាល់ គឺក្នុងមួយមុខៗដល់ទៅរាប់ពាន់ដើម។
ចំណែក សោភា វិញបាននិយាយថា នាងពិតជាមានមោទនភាព ដែលត្រូវបានគ្លីនិក WONJIN ផ្ដល់សិទ្ធិឲ្យនាងក្នុងការនាំយកផលិតផលទាំងនោះចូលមកកម្ពុជា ព្រោះផលិតផលទាំងនោះកន្លងមក មាននៅបណ្ដាប្រទេសនៅជុំវិញពិភពលោកទាំងមូលតែម្ដង ប៉ុន្ដែកម្ពុជាគេមិនបែរជាមិនឲ្យយកផលិតផលនោះមកលក់ទៅវិញ។ នាងថា មិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែនាងទទួលបានសិទ្ធិជាដៃគូចែកចាយលក់បន្ដ (Certificate Of Distributorship) នោះ គឺនាងបានធ្វើការទាក់ទងជាមួយគេជាច្រើនខែមកហើយ។
តារាចម្រៀងរូបស្រស់រូបនេះបានបន្ថែមថា មិនមែនមានលុយហើយអាចទៅទិញផលិតផលរបស់គេមកលក់បានទេ គឺគេមិននិយាយលុយនោះទេ ប៉ុន្ដែគេត្រូវការទំនុកចិត្តជាធំ ហើយអ្វីដែលនាងតូចចិត្តនោះគេថា កន្លងមកគេមិនឲ្យផលិតផលរបស់គេមកតំណាងចែកចាយណាម្នាក់មកកម្ពុជានោះ ដោយសារតែ គេខ្លាចមានអ្នកលក់ធ្វើឲ្យខូចប្រេ៊នរបស់គេ កូពីប្រេ៊នរបស់គេ តែពេលនេះគេបានផ្ដល់មានទំនុកចិត្តលើនាង សម្រាប់ការនាំចូលផលិតផលពីគ្លីនិកមួយនេះដោយស្របច្បាប់ ហើយអ្នកនៅកម្ពុជាដែលចង់លក់បន្ដ ឬចង់បានផលិតផលទាំងនោះ គឺមិនមែនទាក់ទងទៅកូរ៉េទេ តែត្រូវទាក់ទងមករូបនាងផ្ទាល់តែម្ដង ព្រោះមានតែនាងម្នាក់គត់ដែលមានសិទ្ធិនាំចូលផលិតផលទាំងនោះចូលមកស្រុកខ្មែរ ដោយស្របច្បាប់។
ពេជ្រ សោភា ថា មុនឈានមកធ្វើជំនួញនេះនាងមិនមែនលំៗទេ គឺបានរៀនសូត្រត្រឹមត្រូវពីមូលដ្ឋានគ្រឹះសំខាន់ៗផ្នែករកស៊ីធ្វើជំនួញផ្នែកនេះ ដោយចំណាយពេលដល់ទៅ៥ខែឯណោះ ទើបពេលនេះនាងយល់ដឹងច្រើនពីការងារក្រៅសិល្បៈមួយនេះ។ ចំពោះមូលហេតុ ដែលជម្រុញឲ្យរូបនាងមករកស៊ីនាំចូលផលិតផលពីគ្លីនិកមួយនៅកូរ៉េនោះ ដោយសារតែ នាងអាណិតប្រជាជានខ្មែរជាច្រើន ដែលខូចមុខខ្ទេចខ្ទីអស់ដោយសារតែប្រើផលិតផលខុស ហើយតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង គឺផលិតផលទាំងនោះអាចជួយបានព្រោះនាងក៏ធ្លាប់ខូចមុខម្ដងដែរ កាលពីចុងឆ្នាំ២០១៩ តែពេលប្រើផលិតផលនៅគ្លីនិក WONJIN នោះ ធ្វើឲ្យនាងមានសម្រស់ដូចដែលខ្លួនឯងចង់បានដូចពេលសព្វថ្ងៃនេះ។
ពេជ្រសោភា បន្តទៀតថា ពេលនេះអ៊ឺវ៉ាន់ដែលនាងកុម្ម៉ង់ពីគ្លីនិកយកមកលក់នៅស្រុកខ្មែរ មានដូចជា ផលិតផល Initiuni ,Medi Hydro ,Exoderm Mask ជាដើម ដែលផលិតផលទាំងនោះសុទ្ធតែមានលេខកូដ ហើយពេលឆែកលើ Google នឹងឃើញទាំងអស់តែម្ដង ហើយវានឹងបញ្ជួនពីគ្លីនិកនៅកូរ៉េមកដល់ដៃនាងក្នុងពេលឆាប់ៗនេះហើយ។ ប៉ុន្ដែនាងគ្មានគម្រោងធ្វើពិធីសម្ពោធនោះទេ តែនាងនឹងមានហាងផ្ទាល់ខ្លួនមួយ ដែលដំណើរអាជីវកម្មរបស់នាង ដោយឆ្លងកាត់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជា ត្រឹមត្រូវតាមផ្លូវច្បាប់ទាំងអស់។
នៅពេលត្រូវសួរថា ការងាកមករកស៊ីធំបែបនេះ សោភា ចង់ឈប់ពីការច្រៀងរាំ ព្រោះធុញទ្រាន់នឹងអាជីពសិល្បៈឬយ៉ាងណានោះ? អ្នកចម្រៀងដែលឈរជើងនៅផលិតកម្មរស្មីហង្សមាសជាង១៥ឆ្នាំរូបនេះ អះអាងថា អាជីពចម្រៀង គឺនៅតែជាអ្វីដែលនាងស្រលាញ់បំផុត ហើយអំឡុងពេលផ្ទុះកូវីដ១៩នេះ នាងបានធ្វើបទចម្រៀងទុកសម្រាប់ចេញរួចហើយ ប៉ុន្ដែមិនហ៊ានចេញពេលនេះ ព្រោះខ្លាចខុសពេលវេលា។ នាងថា ការរកស៊ីធំសំខាន់បំផុតគឺត្រូវមានកត្តា៣យ៉ាងគឺ ទី១ ស្មោះត្រង់ ទី២ទំនុកចិត្ត និង ទី៣ ជឿជាក់។ នាងបន្ថែមថា នឹងជ្រើសរើសតំណាងចែកចាយមិនឲ្យលើសពី៥នាក់ឡើយ ហើយបើទោះជាមុខរបរមួយនេះកាក់កបយ៉ាងណា ក៏នាងមិនព្រលែងការងារសិល្បៈដែរ៕លទ្ធ