ថៃ៖ លោក Weir គឺជាតារាសម្ដែងប្រុសជួរមុខប្រចាំ CH7 អស់ពេល១០ឆ្នាំជាងហើយ តារាប្រុសរូបនេះតែងតែទទួលបានប្រជាប្រិយភាពយ៉ាងច្រើនលើសលុបរាល់រឿងភាគរបស់លោកនីមួយៗ។ តារាប្រុសដ៏ល្បីល្បាញរូបសង្ហាវ័យ ៣៥ឆ្នាំរូបនេះ ទោះបីជាមានតារាស្រករក្រោយទើបនឹងរះក៏មិនអាចផ្តួលប្រជាប្រិយភាពរូបលោកបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារឿយៗយើងសង្កេតឃើញថាតារាប្រុសរូបនេះ តែងតែផ្លាស់ប្ដូដៃគូសម្ដែងស្រីជាញឹកញាប់ដោយសុទ្ធសឹងតែជាតារាស្រីវ័យក្មេងទើបនឹងឈានជើងចូលវិថីសិល្បៈ។ យ៉ាងណាមិញរូបលោកក៏ត្រៀមថតរឿងថ្មីដោយចាប់ដៃគូសម្ដែងជាមួយតារាស្រីវ័យក្មេងយ៉ាងស្រល់ស្អាតគឺកញ្ញា Prapyeramida ដែលរឿងនោះមានចំណងជើងថា "Krong Nampueng" ដែលនឹងចាក់បញ្ចាំងនៅពេលខាងមុខឆាប់ៗនេះ។គ្រប់រឿងភាគដែលលោកចាប់ដៃគូជាមួយតារាស្រីស្រករក្រោយតែងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់ហ្វេនៗផងដែរ៕