ភ្នំពេញ៖ តារាសម្ដែងប្រុស ស្រីល្បីឈ្មោះ លោក ណាខុន និង អ្នកនាង ឌុច លីដា អ្នកទាំងពីរជាដៃគូរួចអាជីពសិល្បៈជាមួយគ្នា ដែលធ្លាប់បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើននាក់ យល់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នាទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រី ឌុច លីដា ពេលនេះនាងក៏មានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ទៀតផង។ ចំណែកតារាប្រុសរូបសង្ហា ណាខុន វិញ លោកក៏បានបង្ហើបថាខ្លួនក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ផងដែរ។ ក្នុងនោះដែរ បើទោះបី តារាប្រុសស្រីរូបនេះ មានកូន និងគូស្នេហ៍រៀងខ្លួន តែក៏នៅតែទទួលបានប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានដដែល។
ជាក់ស្ដែង ក្រោយ ឌុច លីដា មានទម្ងន់ និងសម្រាលបានកូនប្រុសរួច នាងក៏បានងាកទៅរកអាជីពចាស់លើវិថីសិល្បៈវិញផងដែរ។ ហើយមុននេះបន្តិច តារាស្រីរូបនេះបានបង្ហោះរូបភាពយ៉ាងស្និទ្ធិស្នាលជាមួយដៃគូចាស់ គឺលោក ណាខុន ដែលមើលទៅទំនាក់ទំនងអ្នកទាំងពីរនៅតែស្អិតរមួត សមជាដៃគូរួមអាជីពដ៏ល្អពិតមែន។ មិនតែប៉ុណ្ណោះ មានទស្សនិកជានជាច្រើន ក៏រំពឹងថា ពួកគេនឹងមានស្នាដៃថ្មីសម្រាប់ចែកជូនដល់អ្នកគាំទ្រខ្លួនក្នុងពេលឆាប់ៗផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖