ប្រទេសឥណ្ឌានឹងធ្វើការសាកល្បង វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ទៅលើមនុស្ស ក្នុងខែកក្កដានេះ

//s5.kh1.co/1b/1be62fc76623f4da18e45b177d019dcb412bbca4.jpg
បច្ចេកវិទ្យា

 ០១-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការធ្វើតេស្ដលើសត្វបានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធិភាពក្នុងការឆ្លើយតបទៅកាន់ប្រព័ន្ធភាពស៊ាំ។

ឥណ្ឌា៖ ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសឥណ្ឌានឹងទទួលបានការចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលត្រូវបានផលិតនៅក្នុងស្រុក នៅខែកក្កដានេះ។ គេមិនបានបញ្ជាក់ពីចំនួនមនុស្សពិតប្រាកដ ដែលនឹងទទួលបានការចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃការសាកល្បង របស់ក្រុមហ៊ុន Bharat Biotech។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើតេស្ដលើសត្វបានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធិភាពក្នុងការឆ្លើយតបទៅកាន់ប្រព័ន្ធភាពស៊ាំ។ ការសាកល្បងនេះស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន នៅទូទាំងពិភពលោក ដែលមានកម្មវិធីចាក់វ៉ាក់សាំងចំនួន១២០ កំពុងដំណើរការ។ ក្រុមហ៊ុនឥណ្ឌាពាក់កណ្ដាលកំពុងអភិវឌ្ឍវ៉ាក់សាំង។ នេះគឺជាវ៉ាក់សាំងដំបូងគេបង្អស់ ដែលផលិតនៅប្រទេសឥណ្ឌា និងត្រូវបានអភិវឌ្ឍនៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍។

រូបតំណាង
រូបតំណាង

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបានបន្ថែមថា អាជ្ញាធរត្រួតពិនិត្យថ្នាំរបស់ប្រទេសឥណ្ឌា បានអនុញ្ញាតឲ្យក្រុមហ៊ុន Bharat Biotech ធ្វើការសាកល្បងដំណាក់កាលទី១និងទី២ បន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញនូវលទ្ធផល ដែលបានមកពីការសិក្សាបឋម បង្ហាញពីសុវត្ថិភាពនិងឆ្លើយតបទៅនឹងភាពស៊ាំ។ ការសាកល្បងទាំងពីរត្រូវបានបង្កើតឡើង ដើម្បីពិសោធន៍ ថាតើវ៉ាក់សាំងនេះមានសុវត្ថិភាពឬអត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T