ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង គង់ សុជាតិ ជាពិធីការិនីឆ្នើមមួយរូប ដែលមានសមត្ថភាពខ្ពស់ ដែលតែងតែទទួលបានគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែជាពិធីការិនីប៉ុណ្ណោះទេ តែតារាស្រីជើងចាស់រូបនេះ ក៏ធ្លាប់បានសម្ដែងនៅក្នុងខ្សែភាពយន្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបី អ្នកនាង គង់ សុជាតិ ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តែនាងនៅតែមានឈ្មោះល្បី មានអ្នកគាំទ្រច្រើនដដែល។ ក្នុងនោះដែរ បើងាកទៅមើលរូបសម្រស់តារាស្រីរូបនេះ ឃើញថា នៅតែក្មេងមិនចេះចាស់ទាល់តែសោះ ហើយរឹតតែស្អាតទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ស្ទាយ៍តែងខ្លួនក៏ឆើតឆាយ មិនចាញ់ក្មេងជំនាន់ក្រោយប៉ុន្មានឡើយ។
ជាក់ស្ដែង ប្រិយមិត្ត និង ហ្វេនៗរបស់អ្នកនាង គង់ សុជាតិ ធ្លាប់តែឃើញសម្រស់នាងក្នុងពេលបច្ចុប្បន្ន តែពេលនេះក្រឡេកទៅមើលសម្រស់ពេលចូលសិល្បៈដំបូង ក្នុងពេលដែលតារាស្រីរូបនេះ ជាបេក្ខភាពប្រកួតបវរកញ្ញា កាលពីឆ្នាំ ១៩៩៥ វិញម្ដង។
ដោយសម្រស់ពេលនោះ តារារូបនេះពិតជានៅក្មេង ស្រស់សោភាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង ហើយបើប្រៀបធៀបជាមួយនឹងសម្រស់ពេលបច្ចុប្បន្នវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ បើទោះបី ខុសគ្នាជាង ២០ឆ្នាំក៏ដោយ ក៏ពិធីការិនីរូបនេះ នៅតែខ្ញង់ដដែល៕
ប្រភពរូបភាព៖ Support Beauty Pageant
សូមទស្សនារូបភាពខាងក្រោម៖