ភ្នំពេញ៖ តាមរយៈការបង្ហាញពីវីដេអូឃ្លីបខ្លីមួយកាលពីថ្មីៗនេះពីការផ្សព្វផ្សាយកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី២របស់ស្ថានីយទូរទស្សន៍ហង្សមាស មានបណ្តាទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលពីស្រមោលរូបរាងរបស់អតីតតារាចម្រៀងផលិតកម្ម M គឺកញ្ញា តាក់ម៉ា ដែលគ្រប់គ្នាគិតថាម្ចាស់បទ "គេមានសិទ្ធ" រូបនេះក៏នឹងបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកញ្ញា តាក់ម៉ា ត្រូវបានប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយថា កញ្ញាគឺជាបងប្អូនជីដូនមួយនឹងតារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសគឺលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យលោក នីកូ។ ប៉ុន្តែចំពោះអាជីពជាតារាចម្រៀងរបស់នាងវិញ តាក់ម៉ា ហាក់មិនសូវមានសន្ទុះល្បីខ្លាំងដូចបងប្អូនជីដូនមួយរបស់នាងឡើយក្រោយចាកចេញពីផលិតកម្មសាន់ដេ។ ផ្ទុយទៅវិញតាក់ម៉ា ត្រូវបានមានគេស្ងើចសរសើរពីសមត្ថភាពសម្តែងរបស់នាង តាមរយៈអាជីពសម្តែងនូវរឿងភាគមួយនៅស្ថានីយទូរទស្សន៍ Mytv កាលពីឆ្នាំកន្លងទៅគឺរឿង "ប្រអប់សំបុត្រចោលទុក្ខ" ដែលជារឿងភាគមួយមានការគាំទ្រច្រើនពីមហាជនផងដែរ។
យ៉ាងណាមិញ ចំពោះដំណឹងដ៏ភ្ញាក់ផ្អើលថា កញ្ញា តាក់ម៉ា ពិតជាចូលប្រឡងប្រកួតប្រជែងជាមួយនឹងតារាចម្រៀង៦នាក់ទៀតឬយ៉ាងណា គឺមានតែត្រូវរង់ចាំអ៊ុតមើលទាំងអស់គ្នាតាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន័ហង្សមាសនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ខាងមុខនេះហើយ៕
សូមទស្សនារូបភាពខាងក្រោម៖