ភ្នំពេញ៖ នាពេលនេះ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ក្រោយរៀបការបង្កើតបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់។ ជាពិសេស មានស្វាមីដែលចេះយល់ចិត្ត ថ្នាក់ថ្នមផ្ដល់ក្ដីស្រលាញ់ចំពោះនាង និងកូនគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទស្សនិកជនបានដឹងហើយថា តារាចម្រៀងស្រីរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈខ្លាំង។ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានប្រជាប្រិយភាព និង ការគាំទ្រខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានតែម្ដង។ មិនថាជោគជ័យលើវិស័យសិល្បៈនោះទេ បើងាកទៅមើលជីវិតគ្រួសារក៏អាចនិយាយបានថា កាន់តែជោគជ័យ ដោយអ្នកនាង ឱក សុគ្ធកញ្ញា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមយ៉ាងមានសុភមង្គល ជាមួយស្វាមី និង កូនប្រុសគួរឲ្យច្រណែន។
ជាក់ស្ដែង អ្វីដែលធ្វើឲ្យហ្វេនៗ និង អ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាឆ្ងល់ថារឿងនេះពិតឬក៏យ៉ាងណា ក្រោយ ឪពុក អ្នកនាង ឱក សុគ្ធកញ្ញា បានបង្ហោះសារខ្លីមួយនិយាយទៅកាន់នាង ថា៖
ទោះបីជាយ៉ាងណា នៅក្នុងរឿងមួយនេះ យើងក៏មិនទាន់បានដឹងច្បាស់នៅឡើយទេ វាថាកើតឡើងមកពីមូលហេតុអ្វីនោះដែរ។ តែយើងក៏សង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងអស់គួរគិតពីពិចារណាតាមការគួរលើសម្ដី ឪពុក នាងដែលនិយាយបែបនេះទៅកាន់កូនស្រីខំតស៊ូពីចំណុចតូចសូន្យ រហូតដល់ក្លាយខ្លួនជាតារាប្រចាំប្រទេសបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖