ក្រពុលមុខហើយ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងវែកញែកគ្នា ពីរបៀបកកើតរបស់កូនភពភ្លុយតូ

//s5.kh1.co/23/231515e6b255e05c7d9d90d9da097932cd458555.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រខ្លះជឿដែរថា មានមហាសមុទ្ររាវនៅក្រោមសម្បកទឹកកករបស់ភ្លុយតូ ដែលត្រូវបានគេប៉ាន់ស្មានថា មានកម្រាស់៤០០គីឡូម៉ែត្រ។

បរទេស៖ សព្វថ្ងៃនេះ កូនភពភ្លុយតូធ្វើដំណើរជុំវិញព្រះអាទិត្យ នៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយសីតុណ្ហភាពនៅលើផ្ទៃរបស់វាគឺ -១៩២អង្សាសេរហូតដល់-២០២អង្សាសេ។ ប៉ុន្តែការសិក្សាថ្មីអាចនឹងផ្លាស់ប្ដូរ ផ្នត់គំនិតពីមុន។ ក្រុមអ្នកស្រាវជ្រាវបានគិតជាយូរមកហើយថា ភ្លុយតូមានកំណើតជាបាល់ទឹកកក ដែលកកើតឡើងនៅក្នុងតំបន់ខ្សែក្រវាត់ Kuiper ដែលជាកន្លែងត្រជាក់និងងងឹត នៅខាងចុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រខ្លះជឿដែរថា មានមហាសមុទ្ររាវនៅក្រោមសម្បកទឹកកករបស់ភ្លុយតូ ដែលត្រូវបានគេប៉ាន់ស្មានថា មានកម្រាស់៤០០គីឡូម៉ែត្រ។ ប៉ុន្តែពួកគេគិតថា នៅក្នុងប្រវត្តិកកើតរបស់ភ្លុយតូគឺត្រូវកម្ដៅនៃធាតុវិទ្យុសកម្ម នៅជិតស្នូលថ្មនៃកូនភពនេះ និងត្រូវរលាយ។ កម្ដៅនេះនេះអាចគ្រប់គ្រាន់ ដើម្បីរំលាយទឹកកក និងបង្កើតបានជាមហាសមុទ្រ។

សញ្ញាព្រួញបង្ហាញពី សម្បកទឹកកកនៅលើកូនភពភ្លុយតូ
សញ្ញាព្រួញបង្ហាញពី សម្បកទឹកកកនៅលើកូនភពភ្លុយតូ

ឥឡូវនេះ ដោយប្រើការអង្កេតភូមិសាស្ត្រលើផ្ទៃរបស់ភពភ្លុយតូ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កូនភពនេះចាប់ផ្ដើមកកើត ដោយមានសភាពក្ដៅ។ ក្រុមអ្នកស្រាវជ្រាវកំពុងវែកញែក ថាតើវាកើតឡើងដោយសភាពត្រជាក់ឬក៏ក្ដៅ ប៉ុន្តែការរកឃើញថ្មីបានបញ្ជាក់ថា លក្ខណៈពិសេសនៃផ្ទៃខាងលើភពភ្លុយតូ គឺត្រឹមត្រូវជាមួយសភាពក្ដៅ។

ដោយមិនគិតពីរបៀបដែលភ្លុយតូកកើត នាពេលបច្ចុប្បន្ននេះ មហាសមុទ្ររបស់វាត្រូវបានរក្សា ដោយកម្ដៅនៃការរំលាយរបស់វិទ្យុសកម្ម នៅចំណុចស្នូលនៃកូនភពនេះ និងសម្បកទឹកកកដ៏ក្រាស់ដែលមានមហាសមុទ្រនៅខាងក្រោម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T