ថ្មីៗនេះលោក G-devith បានចេញនូវ MV បទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា “Khmer boy”ដោយមានអ្នកចូលទស្សនារហូតដល់ ១.៣ លាននាក់ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រឡេកមកមើលបុរសម្នាក់ដែលឈរជាមួយ G-devith ឯនេះវិញ បានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់Fan ដោយសារភាពស្រស់សង្ហា និងមិនដែលបានឃើញមុខពីមុនមកផងនោះ រិតតែធ្វើអោយ Fan ជាច្រើនកាន់តែចង់ដឹងថាតើគាត់ជាអ្នកណា? មកពីណា? ហើយខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់គាត់៖

ឈ្មោះរបស់គាត់គឺ Lim Kim Son គាត់មានអាយុ 20 ឆ្នាំ ហើយគាត់គឺជានិសិ្សតឆ្នាំទីមួយនៅសកលវិទ្យាល័យ នៃប្រទេសអង់គ្លេស។ សម្រាប់ថ្នាក់វិទ្យាល័យគឺគាត់រៀននៅ North Bright International School ។ Kim Son គឺជាកូនទី១ ក្នុងចំណោមបងប្អូន២នាក់។ ពេលទំនេរពីការសឹក្សារ Kim son ចូលចិត្តលេងកីឡាប្រភេទបាល់បោះ និងបាល់ទាត់។

ចំណង់ចំណូលចិត្តរបស់ Kim son គឺគាត់ចូលចិត្តធ្វើវីដេអូ Vlog ដើម្បីជាការកំសាន្តនឹងអ្វីដែលគាត់ចូលចិត្តធ្វើ ប៉ុន្តែមិនមែនជាផ្លូវការនោះទេ។

សម្រាប់ការថត MV បទ Khmer boy គឺគាត់បានប្រាប់ថា៖ “ក្នុងMVនោះគឺខ្ញុំដើរតួរជាមិត្តភក្តិរបស់បងG-Devith។ ហើយការដែលបានថត MVនេះ គឺដោយសារពូរបស់ខ្ញុំស្គាល់គ្នាជាមួយនឹងបងG-Devith”។



សូមទស្សនាវីដេអូខាងក្រោម៖