ភ្នំពេញ៖ អ្នកណាមិនស្គាល់ តារាកំប្លែងដ៏ល្បី អ្នកនាង ខ្ញុង ជាតារាកំប្លែងមួយរូបដែលមានប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះនាង ថែមទាំងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ពីសមត្ថភាពដ៏ប៉ិនប្រសប់ សម្ដីចាក់ទឹកមិនលេច ដែលធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើច ព្រមទាំងមានសប្បាយរីករាយយ៉ាងខ្លាំង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាកំប្លែងស្រីរូបនេះវិញ ឃើញថា បច្ចុប្បន្ននេះ នាងកាន់តែមានក្ដីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ ព្រមទាំងទទួលបានក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីស្វាមី ជាពិសេស កាលពីម្សិលមិញនេះ នាងថែមទាំងបានបង្ហាញពីវត្តមានសមាជិកថ្មី ដែលនាងទើបតែសម្រាលបានកូន មុខមាត់គួរឲ្យក្នាញ់ម្នាក់ ដែលជាចំណងស្នេហ៍ដ៏មុតមាត់ នៅក្នុងគ្រួសាររបស់នាងផ្ទាល់ ថែមទៀតផង។
ជាមួយគ្នានេះដែរ បន្ទាប់ពីនាងបង្ហាញមុខមាត់កូនរបស់ខ្លួន មិនបានយូរប៉ុន្មាន នាងក៏បានបង្ហោះសារមួយទៀត ដែលបានរៀបរាប់ពី ភាពមិនពេញចិត្តចំពោះសារព័ត៌មានមួយចំនួន ដែលក្នុងនោះនាងបាននិយាយថា៖
យ៉ាងណាមិញ នេះគ្រាន់តែជាសារដែលនាងបង្ហាញពីភាពមិនពេញចិត្តចំពោះសារព័ត៌មានមួយចំនួន ដែលបានដាក់ចំណងជើងលើសពីការពិត ចំពោះរឿងកូនរបស់នាង តែប៉ុណ្ណោះ ដោយឡែកនៅក្នុងនោះ ហ្វេនៗជាច្រើនក៏បានចូលរួមលើកទឹកចិត្ត ព្រមទាំងអបអរសាទរ ដែលនាងបានសម្រាលកូនដោយជោគជ័យ ថែមទាំងមានសុខភាពល្អ ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖