ខ្សែ​​​ប្រយុទ្ធ​​ឆ្នើម PSG ម្នាក់នេះ នឹង​មិន​ចូលរួម​​​ប្រ​កួត​​ Champions​ League ហើយសម្រេចចិត្ត​​​ចាក​​ចេញ​​ពី​​ក្លិប

//s5.kh1.co/6f/6f1144206949b9419b0237bb09c9163460921174.jpg
កីទ្បា

 ២១-មិថុនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

Edinson Cavani នឹងមិនចូលរួមក្នុងការប្រកួតដែលនៅសល់នៃក្របខ័ណ្ឌ Champions League ជាមួយ Paris Saint-Germain ឡើយ។

Edinson Cavani នឹងមិនចូលរួមក្នុងការប្រកួតដែលនៅសល់នៃក្របខ័ណ្ឌ Champions League ជាមួយ Paris Saint-Germain ឡើយ។ ទាំង Cavani និងក្លិប Paris Saint-Germain បានឈានដល់​កិច្ចព្រមព្រៀង​មួយដែលកីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះនឹកចាកចេញពីក្លិបនៅថ្ងៃទី ៣០ ខែមិថុនានេះ ដែលជាពេលកុងត្រារបស់គាត់ត្រូវបញ្ចប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cavani
កីឡាករ Cavani

ដូចដែល Marca បានដឹងថា Cavani ចង់ផ្តោតលើសំណើរថ្មី ហើយក៏បានសម្រេចចិត្តចាកចេញពីក្លិបភ្លាមៗ​នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់គាត់ក៏ជិតឈានដល់ទីបញ្ចប់ផងដែរ។

កីឡាករ Cavani, Mbappe និង Neymar
កីឡាករ Cavani, Mbappe និង Neymar

PSG បានឡើងទៅវគ្គ ១/៤ (Quarter-final) នៃពានរង្វាន់ UEFA Champions League ដែលការ​ប្រកួតនឹងធ្វើឡើងតែមួយជើងតែប៉ុន្នោះនៅទីក្រុង Lisbon ប្រទេស Portugal

កីឡាករ Cavani, Mbappe និង Neymar
កីឡាករ Cavani, Mbappe និង Neymar

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនឹងវិលត្រឡប់មកកាន់ទីក្រុងប៉ារីសវិញក្នុងរយៈពេលពីរបីថ្ងៃទៀតដើម្បីរៀបចំ​រឿងផ្ទាល់ខ្លួនមួយចំនួន និងមកលាគ្នាលើកចុងក្រោយទៅកាន់ក្លិបដែលធ្វើឱ្យគាត់បានក្លាយជាកីឡាករដែលរក​គ្រាប់បាល់បានច្រើនផងដែរ។

កីឡាករ Cavani, Mbappe និង Neymar
កីឡាករ Cavani, Mbappe និង Neymar

ប្រភព Marca

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T