អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់ហើយអ្នកនាង Love Riya ដែលជាអ្នកលក់ឡេតាមអនឡាញម្នាក់។ ក្រោយពីបានចេញផ្សាយនូវព័ត៌មានពីរឿងលែងលះជាមួយស្វាមីលោក ហេន ឌ្រី រួចមក អ្នកនាងបានបង្ហាញនូវជីវភាពហ៊ឺហានៅក្នុងជំនួញផ្ទាល់ខ្លួន និងភាពស៊ីវីល័យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមគណនីហ្វេសប៊ុករបស់អ្នកនាងក្នុងពេលថ្មីៗនេះ នាងបានបង្ហាញនូវការជួយដល់ជនក្រីក្រ និងតារាជើងចាស់ដែលមានជីវភាពខ្វះខាត។ ថ្មីៗ គេឃើញថាអ្នកនាងបានជួយជាទឹកប្រាក់ចំនួន ២០០ ដុល្លារទៅដល់តារាជើងចាស់ម្នាក់ដែលតែងតែសម្តែងជាតួកាច និងកម្សត់បានគ្រប់ទម្រង់គឺ អ្នកស្រី អ៊ុំ សក្ខណា ។
ថវិកានេះគឺអ្នកនាង Love Riya ឧបត្ថម្ភទៅកាន់តារាសម្តែងជើងចាស់រូបនេះ ដោយអះអាងថាតែអ្នកនាងសម្លឹងឃើញគាត់មានជីវភាពខ្វះខាតយូរឆ្នាំមកហើយ និងសម្រាប់ព្យាបាលអ្នកម្តាយជាទីស្រលាញ់ ដែលមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ។ ហើយថវិកានេះអាចជាចំណែកមួយជួយសម្រួលការលំបាក សម្រាប់តារាជើងចាស់រូបនេះផងដែរ៕