តារា & កម្សាន្ដ
១៧-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុនគួរឲ្យខ្លាច ខណៈមានរឿងម្តងហើយម្តងទៀត ដោយលើកដំបូង លោកមិនចង់បង្ហាញនូវវីដេអូទេ តែធ្វើឲ្យលោក កាន់តែបារម្ភសុខសុវត្ថិភាពខ្លួនឯង និងគូស្នេហ៍ ទើបឲ្យដេវីត សម្រេចចិត្តបង្ហោះវីដេអូនៅថ្ងៃនេះ។
ភ្នំពេញ៖ កាលពីយប់មិញ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានឡាយវីដេអូមួយ ដោយបាននិយាយពាក់ព័ន្ធនឹងបុរសម្នាក់ ដែលគម្រាមចង់ដុតហាងរបស់នាងចោល ហើយសួររកលេខរបស់លោកដេវីតទៀតផង ខណៈនាង អះអាងយ៉ាងច្បាស់ថា មិនមែនជា មនុស្សមិនគ្រប់ទឹកនោះទេ តែជាមនុស្សធម្មតា ដឹងខុសដឹងត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយអត់ទ្រាំមិនបាន ដែលបុរសរូបនោះ មកហាងលោកម្តងហើយម្តងទៀត ហើយថែមទាំងមានពាក្យគម្រាមចង់សម្លាប់ទៀតផងនោះ តារាប្រុស ងួន ចាន់ ដេវីត ដែលជាសង្សាររបស់ កញ្ញា ទេព បូព្រឹក្ស សម្រចចិត្ត ទម្លាយវីដេអូ៣ ដែលជាសកម្មភាពរបស់បុរសរូបនោះ បានចូលហាងលោក ជាលើកដំបូង និងបន្តបន្ទាប់ទៀត។ ហើយការបង្ហោះនេះដែរ ក៏ដើម្បីឲ្យមហាជនបានដឹងជាសារធាណៈថា មានមនុស្សចង់ធ្វើបាប ឬចង់គម្រាមលោក និងគូស្នេហ៍លោក។
ក្នុងនោះ លោកបានសរសេររៀបរាប់ខាងលើថា៖
យ៉ាងណាមិញ ខ្មែរឡូត ក៏មិនបានបញ្ជាក់បានយ៉ាងច្បាស់នោះទេ មានតែបន្តតាមដានបន្តទៀត ថារឿងនឹងទៅជាយ៉ាងណា តែខណៈពេលនេះ ដេវីត រួមទាំង បូព្រឹក្ស ក៏បានដាក់ពាក្យបណ្តឹងដូចគ្នា ដើម្បីជាការការពារខ្លួនផងដែរ៕